ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានស្គាល់រសជាតិចាញ់ជាលើកទី២ហើយនៅក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ បន្ទាប់ពីចាញ់ក្រុម Borussia Monchengladbach ក្នុងដីខ្លួនឯងដោយលទ្ធផល ២-០ ។
ក្រុមម្ចាស់ផ្ទះ Bayern បានបើកការវាយសម្រុកយកតែមែនទែនតាំងពីដើមការប្រកួត ប៉ុន្តែនៅតែមិនអាចបំបែកពងមាន់បាន។ ផ្ទុយទៅវិញនៅនាទី៣០ ខ្សែបម្រើប្រយុទ្ធ Raffael របស់ Monchengladbach ឯណោះទេដែលជាអ្នករកគ្រាប់បាល់បានដោយស៊ុតមួយជើងពីចម្ងាយធ្វើឱ្យកំពូលអ្នកចាំទីដៃស្អិត Neuer ចាប់ក្រឡកចូលទីតែម្ដង។ ដោយឡែកមួយគ្រាប់បញ្ចប់ក្ដីសង្ឃឹមចង់ឈ្នះរបស់លោក Pep នៅនាទី៧០នោះក៏ជាការធ្វើបានរបស់ Raffael ដដែលដែរ ខណៈដែលលើកនេះគឺសុទ្ធចូលប្រឡោះដៃដូចលើកមុនដែរ។
បរាជ័យក្នុងការប្រកួតយប់មិញនេះ មិនត្រឹមតែធ្វើឱ្យ Bayern Munich បាត់បង់៣ពិន្ទុនោះទេ គឺថែមទាំងបាត់បង់ខ្សែបម្រើស្លាបដ៏ឆ្នើម Robben ផងដែរដោយសារមានបញ្ហាពោះ ត្រូវដូរចេញត្រឹមនាទី២៤។ របួសនេះ ត្រូវបានគេដឹងថានឹងត្រូវសម្រាកព្យាបាល ក៏ដូចជាអាចអវត្តមានក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១ជាមួយ Porto ផងដែរ៕

Post a Comment