កីឡាករប្រដាល់ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា យ៉េន ឌីណា បានឈ្នះខ្សែក្រវាត់ Esan Kickboxing Champion បន្ទាប់ពីបានប្រកួតឈ្នះពិន្ទុកីឡាករ ឡាវ សុវណ្ណាខេត លើទឹកដីថៃកាលពីចុងសប្តាហ៍កន្លងទៅ ប៉ុន្តែកីឡាករកម្ពុជារូបនេះនេះបញ្ជាក់ថា ការឈ្នះខ្សែក្រវាត់នេះមិនមែនជារឿងងាយស្រួល។
យ៉េន ឌីណា បាននិយាយថា វាមិនមែនជារឿងងាយស្រួលទេនៅពេលទៅវ៉ៃលើទឹកដីថៃ ហើយគ្មានអ្នកលើកទឹកចិត្តទៀតនោះ។ «ខ្ញុំឈ្នះដោយសាភាពឆ្លាតវៃរបស់ខ្ញុំ។ គេល្អទាត់ និងម៉ាត់ តែខ្ញុំព្យាយាមដកថយ និងគេចមិនឲ្យគេទាត់របស់គេ រួចហើយខ្ញុំចូលកៀកចាប់ឡើងជង្គង់»។
ឌីណា ថា ៖«រូបគេសប្បាយចិត្តនឹងជ័យជំនះនេះដែលបានមកពីការខំប្រឹងប្រែង»។ ចំពោះការប្រកួតនៅប្រទេសថៃវិញ ឌីណា ប្រាប់ថា របៀបនៃការប្រកួតនៅប្រទេសថៃខុសពីកម្ពុជាឆ្ងាយ។ គណៈកម្មការរបស់ថៃមើលទៅលើសមត្ថភាពកីឡាករ បើមិនអាចស៊ូបានទេនឹងបញ្ឈប់ភ្លាម ប៉ុន្តែនៅកម្ពុជាទាល់តែកីឡាករមិនអាចវ៉ៃកើត ឬសន្លប់ទើបបញ្ឈប់ការប្រកួត។
ក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករកម្ពុជា ហុន ឈុនហេង ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទីបី ក្រោយចៅក្រមកាត់សេចក្ដីមើលឃើញថា ឈុនហេង មិនមានឱកាសតបតដៃគូ។ ឌីណា បញ្ជាក់ថា អាចមកពីដៃគូរបស់ ឈុនហេង មានមាឌធំជាង និងមានក្បាច់ប្រកួតល្អ ជាពិសេសនៅលើទឹកដីគេផង។
សម្រាប់ការទទួលបានជ័យជម្នះនេះ យ៉េន ឌីណា ទទួលបានពានរង្វាន់មួយ និងទទួលបានប្រាក់រង្វាន់មួយចំនួន ប៉ុន្តែកីឡាកររូបនេះមិនបានឲ្យដឹងពីចំនួនជាក់លាក់ទេ។ ការប្រកួតនេះរៀបចំឡើងដោយក្រុមការងាររបស់ CTN និងសហព័ន្ធកីឡាប្រដាល់កម្ពុជា៕

Post a Comment