សហព័ន្ធកីឡាចំបាប់កម្ពុជា សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡានៃក្រសួងអប់រំយុវជននិងកីឡា កំពុងរៀបចំប្រកួតកីឡាចំបាប់ថ្នាក់ជាតិប្រចាំឆ្នាំ ២០១៥ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃ ២៤ ខែ មិនា ឆ្នាំ ២០១៥ ក្នុងសាលដំបូលទូកថ្មីនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ២ ផ្នែកគឺ៖
– ចំបាប់សម័យ -ចំបាប់សេរី (បុរស) ៥៥ គីឡូក្រាម, ៦០ គីឡូក្រាម ,៦៥ គីឡូក្រាម, ៧០ គីឡូក្រាម និងទម្ងន់សេរី -ចំបាប់ក្រិចកូរ៉ូមុំាំង (បុរស) ៦២គីឡូក្រាម , ៧៥ គីឡូក្រាម និងទម្ងន់សេរី -ចំបាប់សេរី (នារី) ៤៨ គីឡូក្រាម, ៥៣ គីឡូក្រាម និងទម្ងន់សេរី។
– ចំបាប់បុរាណខ្មែរ -ផ្នែកបុរស ៥៥គីឡូក្រាម , ៥៩ គីឡូក្រាម, ៦៣ គីឡូក្រាម, ៦៦ គីឡូក្រាម និងទម្ងន់សេរី ផ្នែកនារី ៥៥ទម្ងន់គីឡូក្រាមផងដែរ។
ការប្រកួតនេះមានអត្តពលិកចូលរួមចំនួន ២៤៨ នាក់ក្នុងនោះកីឡាការិនី ២៣ រូបមកពី ៧ ក្លិបមានដូចជា សមាគមកីឡាចំបាប់ដំបងដែក, ក្លិបកីឡាចំបាប់អូឡាំពិក, ក្លិបកីឡាចំបាប់ភ្នំពេញ, ក្លិប CICI, សមាគមកីឡាចំបាប់ឃ្លាំងមឿង, សមាគមកីឡាចំបាប់រិទ្ធិសែនមានរិទ្ធ និង សមាគមកីឡាចំបាប់យាយព្រីងមានរិទ្ធ។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ ការប្រកួតនៅឆ្នាំនេះមានអ្នកលេងចំបាប់បុរាណ ប្រហែលជា ២០% ហ៊ានចូលរួមការប្រកួតចំបាប់សម័យ ដោយភាគច្រើននៃពួកគេមកពីក្លិបកីឡាចំបាប់ភ្នំពេញ។ លោកថាទោះជាប្តូរវិញ្ញាសាប្រកួតយ៉ាងណាក៏ដោយ តែពួកគេខ្លះអាចយកឈ្នះសមាជិកបានថែមទៀតផង។ វិញ្ញាសាខ្លះបានស្វែងរកឃើញជើងខ្លាំងបណ្ដើរៗ ហើយ។
ការប្រកួតនេះគឺជាការកម្ដៅសាច់ដុំសំខាន់មួយសម្រាប់ក្រុមជម្រើសជាតិ មុនចេញទៅចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០១៥ នៅសិង្ហបុរី ក៏ដូចជាត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ៕

Post a Comment