GuidePedia

0
ថ្នាក់ដឹកនាំក្រុម Real Madrid សម្ដែងការហួសចិត្ដនឹងភាពបរាជ័យរបស់ ក្រុម​ក្រោមថ្វីជើង​របស់ Barcelona ក្នុងពិន្ទុ ២ ទល់នឹង​ ១ ។ Real Madrid បានស្ពាយ ក្ដីអស់សង្ឃឹមវិលត្រលប់មកកាន់ ទឹកដីរបស់ខ្លួនវិញ ក្រោយពីបរាជ័យដោយ​កីឡាករ Jeremy Mathieu និង Luis Suarez បានរកពិន្ទុឲ្យក្រុម Barcelona ២ គ្រាប់ យ៉ាងពេញចិត្ដ ខណៈដែលខ្លួន បានត្រឹមតែ Ronaldo ម្នាក់ប៉ុណ្ណោះ ដែលរកពិន្ទុបាន ១ គ្រាប់ ។


ទន្ទឹមនឹងការបរាជ័យនេះផងដែរ​លោក Carlo Ancelotti ថ្នាក់ដឹកនាំក្រុម​ Real Madrid បានត្អួញត្អែ​ប្រាប់​​ទៅ​ដល់ អ្នកសារព័ត៌មានថា​ គាត់សង្ឃឹមថា Real Madrid អាចនឹងរកបានពិន្ទុទី ២ បានយ៉ាងតិច​ ប៉ុន្ដែ​ផ្ទុយទៅវិញ ការប្រកួតបែជាមានសភាពយ៉ាប់យឺនយ៉ាងដូច្នេះទៅវិញសោះ ។

ជើងទី​ ១ ក្រុម​ធ្វើ​បានល្អ ទាំង ការវាយប្រហា និង ការការពារ ប៉ុន្ដែ ចូលមកកាន់ជើងទី ២ គ្រប់យ៉ាងចប់និយាយ របួត​ទាំងការការពារ និង​ ប្រយុទ្ធ​។ Luis Suarez ពិតជាធ្វើបានល្អ មែន ហើយ Jeremy Mathieu ក៏មិនអន់​ដែរ ដែលអាចស្រង់បាល់ពី ស៊ុតរបស់ Messi យ៉ាងស្អាត សម្រេចជោគជ័យមួយគ្រាប់​ភ្លាម ៗ ។


តែ​ទោះជាយ៉ាងណា​ Real Madrid នៅតែមិនទាន់យឺតពេលនៅឡើយទេ ក្រុមត្រូវតែ ក្រោកឈឡើង​និង ពង្រឹងសមត្ថភាព វិញជាមួយប្រវត្ដិនៃ ការលេងយ៉ាងល្អ បំផុតរបស់ក្រុមដែលធ្លាប់មានកន្លងមក ។ ថ្ងៃ​នេះ Barcelona គឺជាអ្នកឈ្នះ ប៉ុន្ដែ សម្រាប់អនាគត់ មិនប្រាកដ​នោះទេ គ្រប់យ៉ាងក៏អាចប្រែប្រួល ដូច Real Madrid នៅពេលនេះដូច្នេះផងដែរ ។

Post a Comment

 
Top