GuidePedia

0
ថ្នាក់ដឹកនាំក្រុម Chelsea បានបង្ហើសម្ដីយ៉ាងមុតមាំដល់ក្រុមបាល់ទាត់នៅអង់គ្លេស​ទាំង​អស់ថា តំណែងជាម្ចាស់ ពាន​រង្វាន់ Premier League រដូវកាលនេះ នឹង ធ្លាក់ក្នុងកណ្ដាប់ដៃរបស់​ខ្លួ​ន ក្រោយពីមើលឃើញលទ្ធផល ប្រកួតចុងក្រោយប៉ះជាមួយ Hull City កាលពីយប់មិញ។


Chelsea បានផ្ដួល Hull City កាលពីយប់មិញយ៉ាងចាស់ដៃក្រោមលទ្ធផលពន្ទុ ៣ ទល់នឹង ២ ហើយ​ក៏​ជាមូលហេតុចំបងផងដែរ ដែលឈានដល់ ឲ្យលោក Jose Mourinho ស្រែកប្រកាសប្រាប់ ដល់បណ្ដា​ក្លឹបនៅអង់គ្លេសទាំងអស់ ថា​ ខ្លួននឹងក្លាយជា​ម្ចាស់ពានរង្វាន់​ រដូវកាល Premier League 2014 - 2015 នេះ ។

ផ្អែកតាមពាក្យសម្ដីដែលបានលើកឡើង របស់លោក Jose Mourinho បានប្រាប់ទៅអ្នកការសែតថា​ គាត់មិនច្បាស់នោះទេ ប៉ុន្ដែគាត់មានទំនុកចិត្ដ ពេញខ្លួន ហើយ គាត់ក៏ជឿជាក់លើសមត្ថភាពរបស់កីឡាករ របស់គាត់ដែរ​ថា​ Chelsea នឹងអាចធ្វើបាន ប៉ុន្ដែវាពិបាកបន្ដិច ។ តែទោះបីជាយ៉ាងណាក៏​ដោយ ​ក៏គាត់នៅតែ រក្សាការគិត បែបនេះ ដដែល ។​

ហើយការបរាជ័យក្នុងការប្រកួតជាមួយ PSG ក្នុងវគ្គប្រកួត Champion League គឺចង់បង្ហាញថា ក្រុមកំពុងតែផ្ដោតសំខាន់លើការប្រកួត នៅ Premier League ទាំងស្រុងហើយ ។


គួរបញ្ជាក់ផងដែរថា កត្ដាសំខាន់បំផុត ដែល Chelsea មានទំនុកចិត្ដខ្ពស់ហ៊ានស្រែកប្រាប់ដល់ បណ្ដា​ក្លឹបនៅអង់គ្លេសនូវពាក្យសម្ដីមិនចង់ស្ដាប់ គឺក្រុមពេលនេះ កំពុងតែមាន អំណាចយ៉ាងខ្លាំងក្លា​ ដែលពិន្ទុប្រចាំក្រុមនៅពេលនេះ លើសក្រុមលំដាប់ថ្នាក់បន្ទាប់ ដល់ទៅ ៦ ពិន្ទុ ទៅហើយ ហើយ លទ្ធផលនៃការប្រកួតបន្ដ មិនយូ ប៉ុន្មាននិង ប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែ​ ឧសភាព​ឆ្នាំ ២០១៥ ខាងមុខនេះហើយ ។

Post a Comment

 
Top