GuidePedia

0
តារាបាល់ទាត់ ​Eden Hazard មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​ក្រុម​តោ​ខៀវ Chelsea នឹងមាន​​ឱកាស​១០០​ភាគរយ​ក្នុង​ការ​លើក​ពានរង្វាន់​បាល់ទាត់ Barclays Premier League​នៅក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ឈ្នះ​ការប្រកួត​ដែល​នៅសល់​ទាំងអស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាន​បាល់ទាត់​ក្នុងស្រុក​ត្រូវតែ​ជា​របស់​ពួកគេ​នៅក្នុង រដូវ​កាល​នេះ​។


ក្រុម​កំពូល​តារាង​មួយ​នេះ បាន​បំបាក់​ក្រុម Hull City ៣-២ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ហើយ​ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​បាន​និយាយ​ប្រាប់​កាសែត​ Sky Sports​ថា យើង​នៅសល់​៩​ទៀត ​មុននឹង​អាច​សម្រេច​ក្តី​ស្រមៃ​ចុងក្រោយ​របស់​ខ្លួន។

យើង​ត្រូវតែ​យក​ឈ្នះ​គ្រប់ការ​ប្រកួត ប្រសិន​បើ​ចង់​លើក​ពាន​នៅ​ក្នុង​ទឹកដី ​Stamford Bride។ ពួក​យើង​ដឹង​ថា​លេង​នៅ​ក្រៅ​ដី​គឺ​ពិតជា​ពិបាក​ណាស់ ហើយ​លោក​ចាំ​បាន​ថា​រដូវ​កាល​មុន​ការប្រកួត​នៅ​ដំណាច់​រដូវ​កាល​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ។ លទ្ធផល​នេះ​ដែរ​​បាន​ធ្វើ​ឲ្យ​Chelsea ​មាន​៦៧​ពិន្ទុ​ លើស​ក្រុម​លេខ​២​Man City​៦​ពិន្ទុ​ ប៉ុន្តែ​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ។

កីឡាករ​Hazard​បាន​បន្ត​ថា ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​ យើង​ហ្វឹកហាត់​រៀងរាល់ថ្ងៃ​ដើម្បី​ជោគជ័យ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​យកឈ្នះ​ការប្រកួត ហើយ​យើង​នៅតែ​ឈរ​កំពូល​តារាង Premier League និង​សង្ឃឹមថា​ នឹង​បន្ត​ឈរ​បែបនេះ រហូតដល់​ដំណាច់​រដូវ​កាល​។​


សូមបញ្ជាក់ថា អំឡុង​ការប្រកួត​នៅ​កីឡដ្ឋាន KS Stadium របស់​ក្រុម Hull City កីឡាករ Hazard គឺជា​កីឡាករ​សំខាន់​ជាងគេ ហើយក៏​ជា​អ្នករក​គ្រាប់​បាល់​បើក ឆាក​ នៅ​នាទី​២​។ ២​គ្រាប់​ទៀត ក្រុម​របស់​លោក Jose Mourinho រក​បាន​ដោយ Diego Costa នៅ​នាទី​ទី​៩ និង Loic Remy នាទី​៧៧ ខណៈ ម្ចាស់ផ្ទះ Hull សង​វិញ​២​គ្រាប់​ដោយ Ahmed Elmohady នៅ​នាទី​២៦ និង Abel Hernandes នាទី ២៨៕

Post a Comment

 
Top