អ្នកប្រដាល់ល្បីឈ្មោះជំនាញប្រើកណ្ដាប់ដៃឆ្វេង រឿង សោភ័ណ្ឌ នឹងត្រូវស្វាគមន៍ជើងខ្លាំងឆ្លងទ្វីបមកពីអឺរ៉ុបប្រទេស ប៊ុលហ្គារី Lagodzki ក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃអាទិត្យទី ២២ ខែមិនាឆ្នាំ ២០១៥ លើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣។
អ្នកប្រដាល់វ័យ ២៤ ឆ្នាំរូបនេះបានឲ្យដឹងថា គេមិនបានហ្វឹកហាត់ប្រដាល់៤ថ្ងៃហើយដោយសាឈឺក្រពះ ហើយការហាត់ប៉ុន្មានថ្ងៃមុនទៀតសោតក៏មិនបានពេញម៉ោងល្អ។ សោភ័ណ្ឌ បានប្រាប់ទៀតថា ខ្លួនគេចាប់ឈឺក្រពះតាំងពីថ្ងៃប្រកួតឈ្នះថៃនៅសង្វៀនបឹងស្នោរបស់ប៉ុស្តិ៍បាយ័នមកម្ល៉េះ។
តាមការឲ្យដឹងពីអ្នកប្រដាល់ជំនាញកណ្ដាប់ដៃឆ្វេងប្រាប់ថា ពេលនេះសុខភាពរបស់គេគ្រាន់បើហើយ និងចាប់ផ្ដើមហាត់កាលពីព្រឹកថ្ងៃសុក្រ។ សោភ័ណ្ឌលើកឡើងទៀតថា ទោះកម្លាំងថមថយបន្តិចដោយសាមិនបានហាត់តែគេមានជំនឿចិត្តអាចប្រកួតបាន ព្រមទាំងបានសន្យាថានឹងធ្វើឲ្យបានល្អទៀតផង។
«ខ្ញុំនឹងយកឈ្នះឲ្យបាន ខ្ញុំមានសង្ឃឹមឈ្នះ ៨០ % ទោះមិនដឹងប្រវត្តិគេហើយមិនបានហាត់ច្រើនថ្ងៃក៏ដោយ ខ្ញុំហ៊ានសន្យា»៖ រឿង សោភ័ណ្ឌ បានអះអាង។
អ្នកណាក៏ដឹងដែរថា អ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ បានប្រើកណ្ដាប់ដៃរបស់គេផ្ដួលថៃត្រឹមទឹកទីពីរប៉ុណ្ណោះកាលនៅសង្វៀន បឹងស្នោរបស់ស្ថានីយទូរទស្សន៍បាយ័នកន្លងទៅ៕

Post a Comment