កូននាគ វង្ស ណយ នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងមកពីថៃមានកម្ពស់ខ្ពស់១.៨២ ម៉ែត្រ Rareung Lukchampachai ក្នុងវគ្គសន្សំពិន្ទុនៅថ្ងៃអាទិត្យ ទី ២២ ខែមិនា ឆ្នាំ ២០១៥ នៅសង្វៀនបាយ័នស្ទឹងមានជ័យសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវ ដែលមានទឹកប្រាក់ ៥ ពាន់ដុល្លារ។
កូននាគ វង្ស ណយ បានឲ្យដឹងថា ក្នុងវគ្គសន្សំពិន្ទុប្រកួតទីពីរនេះគេមិនបារម្ភទេ ទោះដៃគូ Rareung Lukchampachai មានកម្ពស់ខ្ពស់ហើយល្អផ្នែកខាងលើដូចគ្នាក៏ដោយ។ ទន្ទឹមនឹងនេះ កូននាគបានលើកឡើងទៀតថា Rareung Lukchampachai ជាកីឡាករម្នាក់ក្នុងចំណោមអ្នកប្រដាល់ថៃដែលគេចាប់អារម្មណ៍ និងពិបាកយកឈ្នះជាងគេ បើប្រៀបធៀបនឹងកីឡាករថៃបីនាក់ទៀតសម្រាប់ការប្រកួតខ្សែក្រវាត់នេះ។
ទោះជាយ៉ាងណាអ្នកលេងកែង វង្ស ណយ បានបញ្ជាក់ថា ៖«គ្មានអ្វីអស្ចារ្យទេសម្រាប់ខ្ញុំ។ ខ្ញុំមិនខ្លាចគេឡើយ គេខ្ពស់មិនមែនល្អដល់ថ្នាក់ខ្ញុំត្រូវខ្លាចគេទេ»។
វង្ស ណយ បានបញ្ជាក់ពីចំណុចខ្លាំងរបស់ដៃគូថា គេល្អកែង និងជង្គង់ តែចំណុចខ្សោយមិនអាចនិយាយបាន។ ចំណែកទំនុកចិត្តវិញ ណយ មិនបានសន្យាថានឹងឈ្នះនោះទេ គេបាននិយាយថាទុកឲ្យការប្រកួតជាអ្នកកាត់សេចក្ដីហើយឲ្យអ្នកទស្សនាតាមដានការប្រកួតវិញ។
ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនេះ វង្ស ណយ បានប្រាប់ថា គេហាត់តាមធម្មតាមិនបានបង្កើនការហ្វឹកហាត់ច្រើនជាងមុនឡើយ តែសម្រាប់ជំនួបមួយនេះគេនិយាយថានឹងរកមធ្យោបាយឲ្យល្អមួយពេលកំពុងប្រកួតនិងបត់បែនតាមកាលៈទេសៈតាមរបៀបជាកីឡាករឆ្លាតម្នាក់ដើម្បីអាចទទួលបានជោគជ័យ។
ក្នុងវគ្គសន្សំពិន្ទុមួយប្រកួតកន្លងទៅ វង្ស ណយ ទទួលបាន ៣ ពិន្ទុព្រោះយកឈ្នះជើងខ្លាំងប៉ុស្តិ៍៧ របស់ថៃ Sam San Sorsamphong ដោយពិន្ទុ។ ចំណែក Lukchampachai បានត្រឹមមួយពិន្ទុប៉ុណ្ណោះក្រោយចាញ់ក្រោមដៃជើងខ្លាំង កែវ រំចង់ដែលប៉ះបេក្ខភាពថ្មី Sarm Dieng Petch Nop Kav ដែលជំនួស Sam San Sorsamphong៕

Post a Comment