ក្លិប Juventus បានបញ្ជាក់ថាមានក្លិបមិនតិចជាង៦ ទៅ៧ ហើយទេ ដែលបានដាក់តម្លៃខ្លួនយកខ្សែបម្រើ Paul Pogba ខណៈដែលតម្លៃខ្លួនដែលពួកគេបានស្នើមកនោះមិនតិចជាង៨៥លានដុល្លារនោះទេ។
លោក Giuseppe Marotta ដែលជាប្រធានក្លិប Juventus បានប្រាប់ទៅវិទ្យុនៅអ៊ីតាលីថា៖ “មានក្លិបជាច្រើនបានដាក់តម្លៃទិញខ្សែបម្រើរបស់យើងទៅហើយ។ ចំណែកឯតម្លៃដែលពួកគេដាក់មកនោះគឺមិនតិចជាង៨៥លានដុល្លារអាមេរិកនោះទេ។ យើងនឹងរង់ចាំបន្តិចទៀតសិន ព្រោះយើងនៅមានពេលច្រើន។ Pogba ជាកីឡាករល្អជាងគេលើលោកនេះ ហើយក្លិបក៏មិនចង់លក់គេចេញនោះដែរ”។
នៅចាំបានថា ក្រុមសេះបង្កង់របស់អ៊ីតាលីខាងលើ បាននិយាយតាំងពីខែមករាមកម៉្លេះថាពួកគេនឹងដាច់ចិត្តលក់ខ្សែបម្រើជម្រើសជាតិបារាំង ប្រសិនបើមានក្លិបណាហ៊ានដាក់តម្លៃចាប់ពីជាង៨០លានដុល្លារឡើងទៅ។
Pogba គឺជាអតីតយុវជនក្រុមបិសាចក្រហម Manchester United ដែលផ្លាស់មក Juventus ក្នុងឆ្នាំ២០១២ ដោយគ្មានតម្លៃខ្លួន ប៉ុន្តែរយៈពេលចុងក្រោយនេះ ពោលគឺតាំងពីចប់ព្រឹត្តិការណ៍ World Cup មក កីឡាករវ័យ២២ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អមែនទែន ដែលធ្វើឱ្យក្លិបធំៗជាច្រើនចង់បាន។ ក្លិបទាំងអស់នោះមានដូចជា Real Madrid , Barcelona , Chelsea , Manchester United និង PSG ជាដើម៕

Post a Comment