ប្រព័ន្ធផ្សព្វផ្សាយកីឡារបស់ ប្រទេសអង់គ្លេសបានអោយដឹងថាក្រុម Valencia ព្រមស្នើរប្រាក់ចំនួន 20 លានផោនទៅឱ្យក្រុម Manchester United ដើម្បីទិញទិញខ្សែបម្រើ Juan Mata មកលេងនៅអេស្ប៉ាញវិញ ព្រមទាំងផ្តល់កិច្ចសន្យារយៈពេល 4 ឆ្នាំឱ្យទៅគាត់ផងដែរ។
ក្រុម Valencia កំពូលក្លិបនៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញបានស្នើរប្រាក់ចំនួន 20 លានផោន ដើម្បីទិញខ្សែបម្រើ Juan Mata របស់ក្រុមបិសាចក្រហម Manchester United របស់អង់គ្លេសក្របខ័ណ្ឌ Premier League ដើម្បីចូលរួមក្លិបនៅរដូវក្តៅនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកីឡាដ៌ល្បីរបស់អង់គ្លេស។
លោក Peter Lim ជាម្ចាស់ក្លិប Valencia និង Amadeo Salvo ប្រធានក្លិប"Valencia" បានធ្វើដំណើរទៅទីក្រុង Manchester នៅថ្ងៃចុងសប្តាហ៍កន្លងមកដើម្បីព្យាយាមបញ្ចុះបញ្ចូល Mata ឱ្យវិលត្រឡប់មកលេងក្នុងក្រុមនេះជាថ្មីម្តងទៀត បន្ទាប់ពីពួកគេបានយល់ឃើញថាកីឡាករវ័យ 26 ឆ្នាំរូបនេះគឺជាផ្នែកមួយនៃផែន ការណ៍សម្រាប់អនាគតរបស់ក្លិបនៃពហុកីឡាដ្ឋាន Mestalla Stadium ។ព្រមទាំងផ្តល់កិច្ចសន្យាបួនឆ្នាំនទៅឱ្យខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញទៀតផង។
តាមរបាយការណ៍បានបញ្ជាក់ថាគាត់មិនសូវសប្បាយចិត្តនោះទេព្រោះកម្រនឹងទទួលបានឱកាសលេងណាស់ក្នុងរដូវកាលនេះ ។ ក្រោមការគ្រប់គ្រងរបស់លោក Louis van Gaal អ្នកចាត់ការទូទៅជនជាតិហូឡង់របស់ "បិសាចក្រហម" បានទិញខ្សែបម្រើលោក Di Maria ស្លាបប្រយុទ្ធរបស់ Agentian មក បានធ្វើអោយអតីតកីឡាករក្រុមតោខៀវ Chelsea មិនអាចប្រជែងឈរជើងជាជម្រើស 11 នាក់ដំបូងបានឡើយ។
Mata ទើបតែបានលេងជាជម្រើសដំបូងជាលើកទី 2 ប៉ុណ្ណោះក្នុងខែនេះនៅក្នុងការប្រកួត Manchester United បានបើកពហុកីឡាដ្ឋាន : Old Trafford Stadium បំបាក់ក្រុម Tottenham Hotspur "មាន់ខ្នាយមាស" លទ្ធផល 3-0 កាលពីថ្ងៃអាទិត្យទី 15 ខែមីនាកន្លងមកនេះ។ គាត់បានបង្កើនទម្រង់លេងយ៉ាងល្អ ហើយអ្នកគាំទ្រក៏បានទះដៃអបអរសាទរគាត់ពេញ ពហុកីឡាដ្ឋានផងដែរ។
គេជឿថាវាជាពេលវេលាចុងក្រោយសម្រាប់ក្រុម Manchester United ត្រូវតែមានការជ្រើសរើសនរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់ Mata ឬលោក Di Maria ។សម្រាប់ Di Maria ក៌មានក្លិប Paris Saint-Germain របស់បារាំងក្នុងក្របខ័ណ្ឌ Ligue 1 ចាប់អារម្មណ៍ផងដែរ។

Post a Comment