GuidePedia

0
ធ្វើបានយ៉ាងល្អប៉ុន្តែមិនគ្រប់គ្រាន់នោះទេ!"Arsenal"សោកស្តាយយ៉ាងខ្លាំងពេលដែលបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងការវាយបំបាក់ Monaco ក្នុងដី 2-0 សរុបរួមទាំងពីរប្រកួតលទ្ធផលស្មើរគ្នា 3-3 ប៉ុន្តែត្រូវបានធ្លាក់ដោយសារច្បាប់ Away Goals របស់"FIFA"នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League 16 ចុងក្រោយជើងទីពីរនៅយប់ថ្ងៃអង្គារទី 17 ខែមីនាកន្លងមក។


ការប្រកួតចាប់ផ្តើមបើឆាកភ្លាមម្ចាស់ផ្ទះ Monaco ចាប់ផ្តើមវាយសម្រុកភ្លាមតែម្តងប៉ុន្តែលេងទៅលេងមកបាន 10 នាទីក្រុមភ្ញៀវ Arsenal ក៌បានធ្វើការវាយ បក វិញយ៉ាងខ្លាំង ។

រហូតមកដល់នាទី 36 ក្រុមភ្ញៀវបានវាយបំបែកពងមាន់បានសម្រេចមុន 1-0 ពេលដែល Danny Welbeck បានបញ្ជូនបាល់ទៅអោយ Olivier Giroud អូសចូល ក្នុង តំបន់គ្រោះថ្នាក់ហើយស៊ុតជើងឆ្វេងមួយជើងទៅប៉ះអ្នកចាំទី Danijel Subasic ប៉ុន្តែបាល់បានខ្ទាតមកចំ Giroud ម្តងទៀតហើយគាត់ក៍បានស៊ុតបន្ថែមដោយ ជើងស្តាំ ចូល សំណាញ់ទីយ៉ាងល្អឥតខ្ចោះ ។

នេះគឺជាគ្រាប់ចូលសំណាញ់ទីដំបូងរបស់ Monaco នៅក្នុងទឹកដី នៃក្របការប្រកួតក្របខ័ណ្ឌ UEFA Champions League រដូវកាលនេះផងដែរ ។ចប់តង់ទីមួយ Monaco 0-1 Arsenal ។

លុះចូលមកដល់តង់ទីពីរក្រុមភ្ញៀវបានបើកការវាយសម្រុកយ៉ាងខ្លាំងដោយមិនរាថយរហូតបានសម្រេចដូចការរំពឹងទុកនៅពេលដែល Nacho Monreal បានបើក បាល់ ពី តំបន់គ្រោះថ្នាក់ខាងឆ្វេងទៅអោយ Theo Walcott ស៊ុតមួយជើងចំបង្គោលទី បន្ទាប់មក Aaron Ramsey បានរត់មកស៊ុតបន្ថែមចំងាយ 16 ម៉ែត្រចូល សំណាញ់ ទីតែម្តងជាលទ្ធផល 2-0 ហើយក៌ជាគ្រាប់ជំរុញកំលាំងចិត្តរបស់កីឡាករ Arsenal ផងដែរ ។

11 នាទីចុងក្រោយក្រុមភ្ញៀវបានខំប្រឹងបើកការវាយសម្រុកយ៉ាងខ្លាំងប៉ុន្តែមិនទទួលបានផល ទីបំផុតអាជ្ញាកណ្តាលបានផ្លុំកញ្ចែបញ្ចប់ការប្រកួតបានធ្វើអោយ Arsenal បានត្រឹមតែឈរយំសោកស្តាយតែប៉ុណ្ណោះ។ លទ្ធផលជាផ្លូវការ Monaco 0-2 Arsenal សរុបរួមទាំងពីរប្រកួតលទ្ធផលស្មើរគ្នា 3-3 Monaco ឆ្លង ទៅ វគ្គ 8 ក្រុមចុងក្រោយតាមច្បាប់ Away Goals របស់"FIFA" ។




ចំណែក Atletico Madrid និង Leverkusen វិញលទ្ធផល 90 នាទី 1-0 សរុបលទ្ធផលរួម Atletico Madrid 1-1 Leverkusen ត្រូវលេង ត ម៉ោង ពិសេស បន្ថែមទៀតក៌ប៉ុន្តែក្រុមទាំងពីរនៅតែមិនអាចធ្វើអ្វីគ្នាបានទីបំផុតគឹត្រូវកាត់ក្តីដោយស៊ុតបាល់ Penalty ដោយម្ចាស់ផ្ទះបានឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយដោយ លទ្ធផល Atletico Madrid 3-2 Leverkusen ។



Post a Comment

 
Top