ការប្រកួតជម្រុះខ្សែក្រវាត់K.CEMENTទម្ងន់៦០ឝ.ក្រនៅលើសង្វៀនSEA-TV បានឈានដល់ជុំទី៦ហើយ នៅល្ងាចថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ។
មកដល់ជុំទី៥កន្លងមកនេះ គេមើលឃើញអ្នកប្រដាល់ពីររូប ដែលត្រូវខ្ទាតចេញពីការប្រកួតដណ្ដើមខ្សែក្រវាត់K.Cementនេះ នោះគឺអ្នកប្រដាល់ជ័យប៊ុនសង់ ក្លិបគីសែមានរិទ្ធ និងណាម ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង។
ណាម ម៉ូរ៉ាក់ គេបានបោះបង់ចោលការប្រកួតពាក់កណ្តាលទី តាំងពីជុំទី៤មកម្ល៉េះក្រោយពីប្រកួតបីជុំកន្លងមកចាញ់ទាំងបីប្រកួតនោះ។ ចំណែកជ័យប៊ុន សង់វិញ ក្នុង៥ប្រកួតកន្លងមកនេះ គេវាយចាញ់៤ប្រកួត និងបោះបង់១ប្រកួតចុងក្រោយ ដែលធ្វើឲ្យ៥ប្រកួតរបស់គេបានតែ៤ពិន្ទុ។ ដូច្នេះក្នុងដំណាក់កាលទី១នៃការ ប្រកួត ជម្រុះ ដែលតម្រូវឲ្យជម្រុះចោលពីរនាក់ក្នុងចំណោម៨នាក់នោះ គឺជ័យ ប៊ុនសង់ និងណាម ម៉ូរ៉ាក់នេះហើយ។
សម្រាប់ការប្រកួតជុំទី៦នេះ ថុល មករា ក្លិបឃ្លាំងមឿងកីឡា ជួបជាមួយឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ។ រវាងពួកគេពីរនាក់នេះ ធ្លាប់ប៉ះគ្នាម្តងហើយ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤កន្លងមក ដោយថុល មករាគេឈ្នះឃីម បូរ៉ាដោយពិន្ទុ។ តែយ៉ាងណា សម្រាប់ជំនួបគ្នាលើកនេះ ថុល មករា ប្រហែលជាពិបាកឈ្នះឃីម បូរ៉ា ហើយ ព្រោះបូរ៉ាឥឡូវនេះខ្លាំងជាងមុន។
ឆ្លងកាត់៥ប្រកួតដូចគ្នា ឃីម បូរ៉ា វាយឈ្នះ៤ប្រកួតចាញ់១ប្រកួតមាន១៣ពិន្ទុ ឯថុល មករា ឈ្នះ៣ចាញ់២ប្រកួត មាន១១ពិន្ទុ។ ថុល មករា មានប្រវត្តិប្រកួតចំនួន៥២លើក ឈ្នះ៣៥លើក ចាញ់១៥លើក ស្មើ ២លើក ផ្តួលដៃគូឲ្យសន្លប់បាន៤លើក។ ចំណែកឃីម បូរ៉ា គេមានប្រវត្តិប្រកួតចំនួន៤៨លើក ឈ្នះ៣៦លើក ចាញ់១២លើក ពុំដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន៨លើកដែរ។
មាស ច័ន្ទមាន អ្នកប្រដាល់ក្លិបកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយសូត្រ ប៊ុនធី អ្នកប្រដាល់ក្លិបបក្សីស្លាបដែក។ ពីរនាក់នេះ ទើបមានការតឹង តែង និងពិបាកទាយថានរណាជាអ្នកឈ្នះនោះ។
ទោះបីជាមិនធ្លាប់ជួបគ្នាក្តី និងទោះបីជាមាស ច័ន្ទមាន ជាជើងខ្លាំងយ៉ាងណាក្តី ក៏ពុំប្រាកដថាឈ្នះសូត្រ ប៊ុនធី ដែរ។ ច័ន្ទមានចាញ់កម្ពស់ប៊ុនធីដាច់តែម្តង ហើយជាមួយនេះច័ន្ទមាននៅចាញ់កម្លាំងថែមទៀត ព្រោះរាល់លើកច័ន្ទតែងតែរត់សម្រកទម្ងន់ ដែលធ្វើឲ្យប្រកួតមានភាពយ៉ាប់បំផុត។ តែយ៉ាងណា ពុំមានអ្នកណាហ៊ានទាយមុនថា អ្នកណាឈ្នះនោះទេ។
សូត្រ ប៊ុនធី មានប្រវត្តិប្រកួតតិចជាងមាស ច័ន្ទមានទេ ដោយប៊ុនធី ប្រកួតបាន៤៦ដង ឈ្នះ២៨ដង ចាញ់១៦ដង ស្មើ២ដង តែធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១៨ដង ខណៈដែលមាស ច័ន្ទមាន គេមានប្រវត្តិប្រកួត៩៥ដង ឈ្នះ៧២ដង ចាញ់២៣ដង មិនដែលស្មើទេ។ ចាំមើល សម្រាប់ការជួបគ្នានេះ តើមាស ច័ន្ទមានឈ្នះ ឬ សូត្រប៊ុនធី ឈ្នះនោះ?
មាស ច័ន្ទមាន ប្រកួត៥ជុំកន្លងមក គឺឈ្នះ៤ប្រកួត ចាញ់១ប្រកួត មាន១៣ពិន្ទុ ឯសូត្រ ប៊ុនធី ៥ប្រកួត ឈ្នះទាំង៥ប្រកួតមាន១៥ពិន្ទុ។ ចំពោះជ័យ ប៊ុនសង់ ដែលត្រូវជួប ណាម ម៉ូរ៉ាក់នោះ គេដឹងថាបានឈ្នះដោយស្វ័យប្រវត្តិហើយ សម្រាប់ការប្រកួតជម្រុះជុំទី៦នេះ។ តែប៊ុនសង់ ត្រូវប្រកួតជាមួយទី ពន្លែត ក្លិបសឹករងខេត្ត សៀមរាប ជាការប្រកួតបង្គ្រប់កិច្ច។
សម្រាប់ការជួបគ្នារវាងឱម សំរេច អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆត្រយោង៩១១ និងលាស់ យីន អ្នកប្រដាល់ក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន នោះក៏មានលក្ខណៈតឹងតែងដែរ។ ពីរនាក់នេះ ក៏ពិបាកទស្សន៍ទាយថា អ្នកណាឈ្នះនោះដែរ ? ព្រោះពួកគេទាំងពីរនាក់នេះ មានសមត្ថភាព និងបច្ចេកទេសប្រហាក់ ប្រហែលគ្នា។ តែយ៉ាងណា លាស់ យីន គេវាយបុកខ្លាំងជាងឱម សំរេច។ ប៉ុន្តែលាស់ យីន កាលពីសប្តាហ៍មុន មានរបួសបែកដោយសារកែងរបស់ថុល មករា មិនដឹងថាជាទាន់ពេលវ៉ៃឬអត់ទាន់នោះទេ?
បើប្រៀបធៀបពីប្រវត្តិប្រកួតវិញ លាស់ យីនមានចំនួនច្រើនជាង ដោយប្រកួតបាន៦០លើក ឈ្នះ៤៥លើក ចាញ់១៣លើក ស្មើ២លើក ។ ឯ ឱម សំរេច គេមានប្រវត្តិបានតែ៣៥លើកឈ្នះ២២លើកចាញ់០៨លើក មិនដែលស្មើ និងផ្ដួលដៃគូឲ្យសន្លប់បាន៦លើក។ ចាំមើលរវាងពួកគេពីរនាក់នេះ តើអ្នកណាឈ្នះ អ្នកណាចាញ់នោះ ?៕

Post a Comment