ខ្សែក្រវាត់លីអូទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ នៅលើសង្វៀនរោងសៀកទល់មុខរដ្ឋសភានោះ ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ផាន់ សារុន ក្លិបគុជសាកីឡា។
ផាន់ សារុន ប្រកួត៤ជុំកន្លងមកនេះឈ្នះ១ចាញ់៣ប្រកួត មាន៦ពិន្ទុ ឯ ឈឿន ឆៃដែន៤ប្រកួតដូចគ្នាឈ្នះ៣ ចាញ់១ប្រកួត មាន១០ពិន្ទុ។ សម្រាប់ការជួបគ្នារវាងសារុន និងឆៃដែននេះ គេមិនមានជំនឿថា សារុនឈ្នះឈឿន ឆៃដែននោះឡើយ ព្រោះថាអ្នកប្រដាល់ឆៃដែនមានផ្លែល្អជាងនិងខ្លាំងជាងសារុន។
ឈឿន ឆៃដែន កាលពីជុំទី៤ គេឈ្នះថន វាសនាក្លិបនាគមានជ័យដោយពិន្ទុ ។ ឯ ផាន់ សារុន គេហាក់ដូចជាស្រុតធ្លាក់ច្រើននៅក្នុងការប្រកួតជម្រុះដណ្ដើមខ្សែ ក្រវាត់នេះ។ ដូច្នេះហើយ ទើបគេមិនមានជំនឿទុកចិត្តថាឈ្នះឆៃដែននោះ។ កាលពីជុំទី៤ សារុនវាយចាញ់សេង ស្រឿន ក្លិបព្រះខ័នរាជដោយពិន្ទុ។
សម្រាប់ការជួបគ្នារវាងឆៃដែន និងផាន់ សារុននៅជុំទី៥នេះត្រូវបានក្រុមអ្នកវិភាគប្រដាល់ក្នុងស្រុក ពួកគេមានជំនឿទុកចិត្តលើ ឈឿន ឆៃដែន ឈ្នះច្រើន ជាង ដោយ ហេតុថា សារុន ធ្លាប់វាយចាញ់ឆៃដែនចំនួនពីរដងទៅហើយកាលពីពេលកន្លងមក។
ចំពោះការប្រកួតជម្រុះមួយគូទៀតនោះ គឺសេង ស្រឿន អ្នកប្រដាល់ក្លិបព្រះខ័នរាជត្រូវជួបជាមួយអ្នកប្រដាល់ថន វាសនា ក្លិបនាគមានជ័យ។ ពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។ ៤ប្រកួតរបស់សេង ស្រឿន គឺឈ្នះ២ ចាញ់២ប្រកួត មាន៨ពិន្ទុ ឯថន វាសនាមាន៤ពិន្ទុក្នុង៤ប្រកួតដូចគ្នា គឺ ចាញ់ទាំង៤ប្រកួត។
តាមពិតថន វាសនា ពីមុននោះគេវាយខ្លាំងគួរសមដែរ គ្រាន់តែអន់ទិចនិចប្រកួតបន្តិចប៉ុណ្ណោះ ប៉ុន្តែពេលមកចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់លីអូទម្ងន់៦០គីឡូ ក្រាម នេះ គេស្រាប់តែស្រុតធ្លាក់ចុះយ៉ាងគំហុកតែម្ដង។
លោកអ៊ូ សាធ ដែលជាគ្រូបង្វឹករបស់វាសនា ធ្លាប់និយាយប្រាប់ឲ្យដឹងថា វាសនាគេមកហ្វឹកហាត់មិនដែលខានទេ ហើយពេលហាត់ទៀតសោត ក៏មានការព្យា យាមផងដែរ ។ ថន វាសនា កាលពីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់គូបូតាទម្ងន់៥៧គីឡូក្រាម គេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយបានចំណាត់ថ្នាក់លេខ៤។
តែសម្រាប់ការប្រកួតខ្សែក្រវាត់ លីអូទម្ងន់៦០គីឡូក្រាមលើកនេះ វាសនាធ្លាក់ហៅលែងឮតែម្តង ដោយប្រកួតមិនដែលឈ្នះសោះក្នុង៤ជុំកន្លងមកនេះ។ ដោយសារតែបែបនេះ វាសនា ប្រហែលជាអស់ឱកាស ត្រឹមវគ្គជម្រុះនេះហើយ។
ស្រេង ស្រឿន គេមានមានកាយសម្បទាធំជាងវាសនា និងមានភាពរហ័សរហួន ស្នៀតគុនគេក៏មានលក្ខណៈល្អប្រសើរដែរ។ សេង ស្រឿន ប្រកួតសម្រុកខ្លាំង ហើយគេខ្លាំងនិងល្អកណ្ដាប់ដៃនិងជង្គង់។ ចាំមើលការប្រកួតជុំទី៥នេះ តើសេង ស្រឿន ឬថន វាសនា ដែលរកបាន៣ពិន្ទុបន្ថែមនោះ? ស្រឿន បើសិនជាអាចយកឈ្នះថន វាសនា បានលើកនេះ គេប្រហែលជានៅមានឱកាសសម្រាប់ការឈានទៅវគ្គបន្តទៀត៕

Post a Comment