កំពូលអ្នកប្រដាល់ Floyd Mayweatherទំនងជាពេញចិត្តណាស់ហើយនឹងសង្គ្រាមដំបូងរបស់គាត់ ជុំវិញការធ្វើតេស្តឈាម រវាងរូបគាត់ និងកីឡាករ Manny Pacquiaoមុនការប្រកួតប្រចាំសតវត្សរ៍របស់ពួកគេក្នុងពេលដ៏ខ្លីខាងមុខនេះ។
សេចក្តីការណ៍បានឲ្យដឹងថា កីឡាករ Pacquiaoត្រូវបានក្រុមការងារប្រឆាំងនឹងគ្រឿងញៀនធ្វើដំណើរមកដល់ផ្ទះជួលរបស់គាត់ ដោយមិនបានប្រកាសឲ្យដឹងមុន នៅក្នុងរដ្ឋឡូសអាន់ជឺឡេស ជាកន្លែងដែលគាត់ត្រៀមខ្លួនជួបជាមួយកីឡាករអាមេរិក Mayweatherនៅក្នុងទីក្រុងឡាសវេហ្គាស់ នាថ្ងៃទី០២ ខែឧសភាខាងមុខនេះ។
ប្រភពព័ត៌មានបានបន្តទៀតថា អ្នកប្រយុទ្ធទាំងពីរ បានទទួលសុំឲ្យមានការធ្វើតេស្តបន្ថែមទៀតក្រោមកម្មវិធីរបស់សមាគមប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀនសហរដ្ឋអាមេរិក ដែលអ្នកទាំងពីរបានចុះហត្ថលេខារួមគ្នា។
សូមបញ្ជាក់ថា កីឡាករ Mayweather បានទទួលយកការធ្វើតេស្តមុន កាលពីថ្ងៃអាទិត្យ ពោលគឺមានរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់ និងកីឡាករ Pacquiaoបានចូលរួមសន្និសីទកាសែតរួមគ្នានៅរដ្ឋឡូសអាន់ជឺឡេស ដើម្បីប្រការជាផ្លូវការណ៍ការប្រកួតធំបំផុតមិនធ្លាប់មានប្រចាំសតវត្សរ៍ទី២១នេះ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៣៥០លានដុល្លារអាមេរិក។ លោក Pacquiaoបាននិយាយប្រាប់ក្រុមគ្រូពេទ្យទាំងញញឹមញញែមថា សម្រាប់រូបលោកផ្ទាល់គ្មានបញ្ហាអ្វីឡើយ៕

Post a Comment