GuidePedia

0
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមដំឡើងប្រាក់រង្វាន់ ដើម្បីលើកទឹកចិត្តជូនកីឡាករ ដែលដណ្ដើមជ័យបានលាភីពីចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៤នូវទឹកប្រាក់សរុបជាង១ម៉ឺនដុល្លារ ក្នុងការប្រកួតកីឡា អុកចត្រង្គ អបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដលើកទី២ ឆ្នាំ២០១៥នេះ ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៥» នៅល្ងាចថ្ងៃទី ១៧ មីនា កន្លងមកថា ឆ្នាំនេះដោយទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចុះ ឈ្មោះដោយសេរី ដើម្បីចូលរួមប្រកួតកីឡាអុកចត្រង្គ នៅក្នុងឱកាសបុណ្យចូលរួមឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខ ក៏ដូចជាអបអរសាទរព្រឹត្តិការណ៍ អង្គរសង្ក្រាន្ដផងដែរ ។

លោកបានបន្ដថា គិតថ្ងៃទី១៧ មីនានេះ មានប្រជា ពលរដ្ឋខ្មែរប្រមាណជាង៧០នាក់ហើយដែលបានមកចុះឈ្មោះចូល រួម ហើយពួកគាត់មកពី ១៥ ខេត្ត -ក្រុងទូទាំងប្រទេសកម្ពុជា ប៉ុន្ដែចំនួននេះ នៅមិនទាន់គ្រប់តាមការគ្រោងទុកនោះទេ ដូច្នេះហើយលោកអគ្គលេខាធិការ NOCC បានធ្វើការអំពាវនាវ ឲ្យ ប្រជា ពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅគ្រប់ខេត្ត-ក្រុង ទោះបីចេះលេងបន្ដិចបន្ដួចក៏ដោយ សូមមេត្តាចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះ ដឹង ពិតប្រាកដ ពីក្បួនច្បាប់លេងអុក ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ និងលើកស្ទួយកីឡាអុកចត្រង្គខ្មែរ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ឆ្នាំនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងស្នើរទៅរាជរដ្ឋាភិបាល ដើម្បីដំឡើងប្រាក់រង្វាន់ សម្រាប់កីឡាករ ដែលដណ្ដើមបានជ័យលាភី ដោយតាមគម្រោង យើងនឹងផ្ដល់ប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ១ ទទួលបាន៥ពាន់ដុល្លារ, លេខ២ទទួលបាន ៣ពាន់ដុល្លារ, លេខ ៣ទទួលបាន ២ពាន់ដុល្លារ និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារ» ។

ប៉ុន្ដែទោះជាយ៉ាងណាលោក វ៉ាត់ ចំរើន មិនបានជំរុញ ឲ្យកីឡាករដែលចូលរួមមើលឃើញតែជ័យជំនះ ឬប្រាក់រង្វាន់ នោះទេ ដោយលោកបានសង្កត់ធ្ងន់ថា «កីឡាករចូលរួម ត្រូវប្រកួតដោយគោរពតាមក្បួនច្បាប់អុកចត្រង្គខ្មែរ ទោះបីចេះ លេងច្រើន ឬតិច ក៏អាចចូលរួមបានដែរ ដើម្បីដកស្រង់បទពិសោធន៍ ប៉ុន្ដែ សូមកីឡាករ កុំគិតតែផលប្រយោជន៍ ឬមើល ឃើញតែជ័យជំនះ និងលុយពេក ទើបធ្វើឲ្យកីឡាអុកចត្រង្គមានភាពរីកចម្រើន និងអាចចូលរួមប្រកួតលើ ឆាក អន្ដរជាតិ បាន» ។


ចំពោះលក្ខខណ្ឌប្រកួតលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតនឹងបែងចែកជា ២ដំណាក់កាល ក្នុងដំណាក់កាល ទី១ គឺវគ្គជម្រុះនៅរាជធានីភ្នំពេញ ដែល ការ ចាប់ឆ្នោតជ្រើសរើសគូប្រកួតនឹងធ្វើនៅថ្ងៃទី២៥ ខែមីនា ខណៈការប្រកួត នឹងធ្វើនៅថ្ងៃបន្ដបន្ទាប់ គឺចាប់ពីថ្ងៃទី២៦-២៨ ខែមីនាខាងមុខ ហើយជ្រើសរើសរក ជើង ខ្លាំង៨នាក់ប៉ុណ្ណោះ ទៅប្រកួត នៅដំណាក់កាលទី២ ។ ដំណាក់កាលទី២ គឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០១៥ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសានៅមុខប្រាសាទអង្គរវត្តតែម្ដង ៕

Post a Comment

 
Top