លោក Brendan Rodgers អ្នកចាត់ការក្រុម Liverpool បានលើកឡើងថា ទម្រង់លេងដ៏ល្អរបស់ក្រុមលោក នឹងអាចមានឱកាសទទួលបានចំណាត់ថ្នាក់លេខ២ នៅ Premier League ក្រោយចប់រដូវកាលនេះ។
ហង្សក្រហម បានឈ្នះ៥ប្រកួតជាប់គ្នាក្នុងលីក បន្ទាប់ពីយកឈ្នះ Swansea ១-០ កាលពីយប់មិញ និងកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៥ ដោយតាមពីក្រោយក្រុម Manchester City ដែលចាញ់ក្រុម Burnley ១-០ កាលពីថ្ងៃសៅរ៍ ចំនួន៤ពិន្ទុ ខណៈដែលការប្រកួតនៅសល់ ៩ប្រកួតទៀត។
អ្នកចាត់ការវ័យ ៤២ឆ្នាំរូបនេះ បាននិយាយថា៖ “លទ្ធផលបរាជ័យរបស់ Man City កាលពីចុងសប្ដាហ៍ ធ្វើឲ្យយើងមានឱកាសអាចយកចំណាត់ថ្នាក់លេខ២បាន។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងធ្វើឲ្យបានល្អបំផុត គ្រប់ការប្រកួត”។
Liverpool តាមពីក្រោយ ក្រុមលេខ៤ Manchester United ចំនួន២ពិន្ទុ ខណៈដែលក្រុមទាំង២នេះ នឹងត្រូវប៉ះគ្នា នៅកីឡដ្ឋាន Anfield នៅថ្ងៃអាទិត្យនេះ។ ប្រធានក្រុមរង Henderson បាននិយាយមុនការប្រកួតធំនេះថា៖ “យើងមានទំនុកចិត្តខ្លាំង វាប្រហែលជាការប្រកួតមួយដ៏តានតឹងនៅ Anfield ប៉ុន្តែយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ដូចដែលអ្វីយើងត្រូវការ”៕

Post a Comment