GuidePedia

0
អតីត​កំពូល​អ្នក​ប្រដាល់​លោក Oscar De La Hoya​មាន​សុទិដ្ឋិនិយម​ថា កីឡាករ​ Manny Pacquiao មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យកឈ្នះ​កីឡាករ Floyd Mayweather អំឡុង​ពេល​អ្នក​ទាំងពី​រ​ជួបគ្នា​នៅលើ​សង្វៀន MGM Grand Garden Arena​នៅ​ថ្ងៃ​ទី​២ ​ខែ​ឧសភា ឆ្នាំ​២០១៥​ខាងមុខនេះ។


សូម​បញ្ជាក់​ថា លោក​De La Hoya បានដឹង​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​អ្នក​ទាំងពីរ ដោយហេតុថា លោក​ធ្លាប់​ចាញ់​ក្រោម​កណ្តាប់​ដៃ​របស់​ពួកគេ អំឡុង​អាជីព​ប្រដាល់​របស់​គាត់​ហើយ​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ស្តេច​គីង​កុង​ម្នាក់ នឹង​ក្លាយ​ជា​គូ​ប្រកួត​ដ៏​ស្វិតស្វាញ​ម្នាក់ សម្រាប់​កីឡាករ​អាមេរិក​ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ​ចាញ់​ម្នាក់នេះ។

លោក De La Hoya​ដែលជា​អ្នកបង្កើត​ក្រុម​ផ្គូផ្គង Golden Boy Promotions និង​ធ្លាប់​ចាញ់​កីឡាករ​ Mayweather កាលពី​ខែ​ឧសភា ឆ្នាំ​២០០៧ និង​ចាញ់​កីឡាករ Pacquiao​កាលពី​ខែ​មិថុនា​ឆ្នាំ​២០០៨​នោះ បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ពី​ក្តីរំភើប​រីករាយ​របស់​គាត់ ចំពោះ​​​ទស្សនីយភាព​នៃ​ការ​ទស្សនា​អ្នក​ទាំងពីរ​ជួប​គ្នា ដោយ​ផ្ទាល់​នៅ​លើ​​​សង្វៀន​ប្រដាល់។


លោក ​De La Hoya​បាន​និយាយ​ថា​ លោក​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ នៅ​ពេលដែល​ទីបញ្ចប់​កំពូល​អ្នក​ប្រដាល់​ស្មើ​មេឃ​ទាំងពីរ ជួបគ្នា​បែបនេះ ហើយ​វា​នឹង​ក្លាយ​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​បាន​ទន្ទឹង​រង់ចាំ​វា​អស់​រយៈពេល​ជា​យូរយារ​មកហើយ​៕

Post a Comment

 
Top