GuidePedia

0
Eden Hazard របស់​ក្រុម Chelsea ​បាន​​ឈ្នះ​រង្វាន់​កីឡាករ​ល្អ​ដាច់គេ​ប្រចាំ​ឆ្នាំ ​​ប្រចាំ​​ទី​ក្រុង​ឡុងដុង​ (London Footballer of the Year) ខណៈ​ដែល​ Harry Kane របស់​ក្រុម​ Tottenham Hotspur ​ឈ្នះ​រង្វាន់​កីឡាករ​​ល្អ​វ័យក្មេង​​​ប្រចាំ​ឆ្នាំ (London Young Footballer of the Year)។


​ខ្សែ​បម្រើ​ឆ្នើម​បែលហ្សិក​ Hazard ​បាន​ជួយ​ឲ្យ​ក្រុម​តោ​ខៀវ​ ឈ្នះ​ពាន​ Capital One Cup ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​ក្រុម​របស់​គេ​​យក​ឈ្នះ ២-០ ទៅ​លើ​ក្រុម​គូ​ប្រជែង​ទី​ក្រុង​ឡុងដុង​ Tottenham ហើយ​កីឡាករ​វ័យ​២៤​ឆ្នាំ គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តែ​១គ្រាប់​គត់ ជួយ​ឲ្យ​ Chelsea យក​ឈ្នះ​ក្រុម​ West Ham ​ក្នុង​ការ​ប្រកួត​ Premier League ​កាល​ពី​យប់​ថ្ងៃ​ពុធ​ដែរ។

ខ្សែ​ប្រយុទ្ធ​ Harry Kane ​របស់​ Tottenham ​ដែល​ស៊ុត​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​បាន​ ២៤​គ្រាប់​ នៅ​រដូវ​កាល​នេះ ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​លេង​បាន​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ។


ក្រៅ​ពី​កីឡាករ​ទាំង​២​រូប​នេះ ក៏​នៅ​មាន​រង្វាន់​ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា៖ អ្នក​ចាត់​ការ​​ល្អ​ប្រចាំ​ឆ្នាំ បាន​ទៅ​លើ​លោក Mark Warburton ​របស់​ក្រុម​ Brentford។ អ្នកចាំទី​ល្អ​ប្រចាំ​ឆ្នាំ ​បាន​ទៅ​លើ​ Thibaut Courtois ​របស់​ Chelsea។ អ្នក​រួម​ចំណែក​ជួយ​ដល់​ក្លិប​នា​ទី​ក្រុង​ឡុងដុង បាន​ទៅ​លើ​លោក Arsene Wenger ​របស់​​ក្រុម​កាំភ្លើង​ធំ Arsenal ផង​ដែរ៕

Post a Comment

 
Top