លោកស្រី Marine Le Pen មេដឹកនាំគណបក្ស Front National បានស្នើឱ្យខ្សែប្រយុទ្ធ Zlatan Ibrahimovic ចាកចេញពីប្រទេសបារាំង ក្រោយពីកីឡាកររូបនេះជ្រុលនិយាយថាបារាំងជា Shit Country។
កាលពីម្សិលមិញនេះ Zlatan Ibrahimović បានហៅប្រទេសបារាំងថា “Shit country” បន្ទាប់ពីក្រុម Paris Saint-Germain ចាញ់ក្រុម Bordeaux ៣-២ ក្នុងការប្រកួត Ligue 1 សប្ដាហ៍ទី២៩ ។
ត្បិតតែខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះ បានចេញមកសុំទោសចំពោះទង្វើរបស់ខ្លួនហើយក្ដី ប៉ុន្តែពេលនេះហាក់ដូចជាហួសពេលទៅហើយ ព្រោះថាអ្នកស្រី Marine Le Pen ដែលជាអ្នកនយោបាយមានឥទ្ធិពលម្នាក់នៅបារាំងនោះ បានចេញមកដេញខ្សែប្រយុទ្ធរូបនេះចេញពីប្រទេសទៅហើយ។
“នរណាក៏ដោយឱ្យតែចាត់ទុកបារាំងជាប្រទេស Shit Country គួរតែចាកចេញពីប្រទេសនេះទៅ។ នេះជារឿងគួរសមណាស់ទៅហើយ”។ នេះជាសម្ដីយ៉ាងខ្លីរបស់អ្នកស្រី Marine Le Pen ។
ចំពោះរឿងនេះ លោក Patrick Kanner ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងបាននិយាយដែរថា៖ “ទង្វើរបស់ Zlatan បានបង្ហាញពីភាពមិនត្រឹមត្រូវរបស់គេដែលបានប្រមាថដល់អាជ្ញាកណ្ដាលក៏ដូចជាប្រទេសបារាំងផងដែរ ដែលបានទទួលស្វាគមន៍គាត់បានយ៉ាងល្អនោះ។ ដូច្នេះគាត់គួរតែហ៊ានចេញមកសុំទោសជាសាធារណៈ”។
យ៉ាងណាមិញ Zlatan ក៏បានទទួលយកកំហុសរបស់ខ្លួនហើយដែរ។ លើសពីនេះទៅទៀត អតីតកីឡាកររបស់ Barcelona វ័យ៣៣ឆ្នាំរូបនេះ ក៏បាននិយាយសុំទោសដល់ប្រជាជនបារាំងទាំងអស់ផងដែរថា ការដែលខ្លួននិយាយដូច្នេះគឺមកពីខឹងអាជ្ញាកណ្ដាលពេក ហើយក៏ចង់សំដៅតែបាល់ទាត់មួយប៉ុណ្ណោះ មិនមែនប្រទេសបារាំងទាំងមូលឡើយ៕

Post a Comment