ក្រុម Nissay FC បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតពានរង្វាន់ Home Sports League 2014-2015 បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Nissan FC ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យ ហើយលទ្ធផលដ៏ល្អនេះបានធ្វើឲ្យម្ចាស់ឧបត្ថម្ភផ្ទះកីឡា (Home Sport) សម្រេចបើកឲ្យមានការប្រកួតរដូវកាលទី ២ ជាបន្តទៀត ដែលមានទ្រង់ទ្រាយកាន់តែធំ។
លោក ហេង រស្មី ម្ចាស់ហាងផ្ទះកីឡា បានប្រាប់កាលពីម្សិលមិញថា៖ «តាមរយៈនៃការប្រកួតនេះពេញមួយរដូវកាលទី ១ នេះ យើងអាចវាយតម្លៃបានថា ការប្រកួតនេះបានបញ្ចប់ដោយជោគជ័យ ព្រោះមិនមានបញ្ហាអ្វីកើតឡើងក្នុងពេលប្រកួតនោះទេ ហើយសកម្មភាពនៃការប្រកួតនេះបានស្តែងឲ្យឃើញពីការចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ហេតុនេះខ្ញុំនឹងបន្តបើកឲ្យមានការប្រកួត Home Sport League រដូវកាលទី ២ ជាបន្តទៀត នៅចុងឆ្នាំ ២០១៥ នេះ ដែលមានទ្រង់ទ្រាយធំ និងមានក្រុមចូលរួមច្រើនជាងរដូវកាលទី ១ នេះ ដោយមានតែ ១២ ក្រុម»។
ងាកមើលការប្រកួតផ្តាច់ព្រ័ត្ររបស់ក្រុម Nissay FC និងក្រុម Nissan FC ដែលបានធ្វើនៅលើទីលានដំរីស កាលពីល្ងាចថ្ងៃអាទិត្យនោះ វាបានបង្ហាញឲ្យឃើញនូវការប្រកួតយ៉ាងស្វិតស្វាញ និងគួរឲ្យជក់ចិត្តបំផុត។ Nissay បានធ្វើការវាយលុកទៅលើតំបន់សុវត្ថិភាព Nissan ជាបន្តបន្ទាប់ ប៉ុន្តែពួកគេបានត្រឹមសម្តែងការខកចិត្តចំពោះការស៊ុតបាល់ខុសគោលដៅ និងការព្យាយាមបិទរបស់ខ្សែការពារនៃក្រុម Nissan ប៉ុណ្ណោះ។
ផ្ទុយទៅវិញការវាយបកសងទៅតាមកាលៈទេសៈជាក់ស្តែងរបស់ Nissan បែរជាទទួលបានលទ្ធផលយ៉ាងល្អទៅវិញ នៅពេល ខ្សែប្រយុទ្ធ ឡុង រុងរឿង រកបាន ២ គ្រាប់តែម្នាក់ឯងគឺនៅនាទីទី ២៥ និងនាទីទី ៣៥ ដើម្បីជួយឲ្យក្រុម Nissan នាំមុខ Nissay ២-០ ក្នុងការប្រកួតតង់ទី ១ នោះ។ ទោះបីជាយ៉ាងណា នៅក្នុងតង់ទី ២ Nissay បានវាយតាមស្មើវិញ នៅពេលកីឡាករ សម្បត្តិ រកបាន ១ គ្រាប់នៅនាទីទី ៧០ ហើយ សុខ គារ៉ា បានបន្ថែមគ្រាប់បាល់ទី ២ នៅនាទីទី ៩០+៣ នោះ។
ការទទួលបានលទ្ធផលស្មើគ្នា បានធ្វើឲ្យក្រុមទាំង ២ ឈានដល់ការទាត់បាល់ប៉េណាល់ទីម្ខាង ៥ គ្រាប់ ដើម្បីកាត់ក្តីការចាញ់ឈ្នះ ហើយនៅក្នុងពេលដ៏រន្ធត់នោះសមាជិករបស់ក្រុម Nissay ធ្វើបានសម្រេចទាំង ៥ គ្រាប់ ខណៈ ក្រុម Nissan ដែលធ្លាប់យកឈ្នះក្រុមខ្លាំងពេញមួយរដូវកាល បាសាក់ ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីនោះ ស៊ុតបាល់បញ្ចូលទីបានតែ ៤ គ្រាប់ទេ ជាហេតុធ្វើឲ្យពួកគេចាញ់ Nissay ក្នុងលទ្ធផលសរុប ៧-៦។ ចំណែក ក្រុមបាសាក់ បានយកឈ្នះលើក្រុម ANVAYA FC ២-០ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៣។
ជាមួយលទ្ធផលនេះក្រុមម្ចាស់ជើងឯក Nissay បានទទួលទឹកប្រាក់ ៥០០ ដុល្លារ ឯក្រុមលេខ ២ Nissan បាន ៣០០ ដុល្លារ ក្រុមលេខ ៣ បាសាក់ បាន ២០០ ដុល្លារ ខណៈក្រុមលេខ ៤ ANVAYA ក៏ទទួលបានប្រាក់លើកទឹកចិត្ត ៥០ ដុល្លារដែរ បន្ថែមលើនេះក្រុមទាំង ៤ បានទង់កិត្តិយស ១ និងបាល់ចំនួន ២ ដូចៗគ្នា៕

Post a Comment