GuidePedia

0
យោងតាម​សម្តី​កូនប្រុស​លោក Jose Mourinho​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកគាំទ្រ​របស់​ក្លិប Chelsea​ធ្វើបែបនេះ គួរ​ឲ្យ​អាម៉ាស់មុខ​ខ្លាំង​ណាស់ កាលដែល​ទៅ​រិះគន់​មក​លើ​កីឡាករ Cesc Fabregas​ក្រោយពី​មាន​លទ្ធផល​ស្មើ​១-១​របស់​ពួកគេ​ជាមួយ​ក្រុម​ Southampton​នៅ​ការប្រកួត​ Barclays Premier League​កាលពី​ថ្ងៃ អាទិត្យ​កន្លងមក​នោះ។


សូមបញ្ជាក់ថា កំហុសឆ្គង​កើតឡើង​ម្តង​ហើយ​ម្តងទៀត បង្ក​ឡើយ​ដោយ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ អាចជា​ដើមហេតុ​តែមួយ​គត់​ដែល​នាំ​ឲ្យ​ក្រុម Chelsea​ទទួល​បាន​លទ្ធផល​បែបនេះ ហើយ​ក្រុម​អ្នកគាំទ្រ​មួយ​ចំនួន​បាន​វាយប្រហារ​ឥត​សំចៃ​មាត់​មកលើ​ទម្រង់​លេង​មិនបានការ​របស់គាត់​។​

ទោះបីជា​យ៉ាងណាក៏ដោយ​កីឡាករ Fabregas នៅតែ​បន្ត​ឈរលើ​កំពូល​តារាង​បាល់ទាត់ BPL​ក្នុងនាម​ជា​កីឡាករ​ជួយ​ដៃគូ​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត ជាមួយនឹង​១៥​គ្រាប់​សម្រាប់​ក្រុម​គាត់ ប៉ុន្តែ​ទម្រង់​លេង​របស់​កីឡាករ​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ ធ្លាក់​ជើង​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​ដើម​ឆ្នាំ រហូតមក​។​

​ប៉ុន្តែ​កូនប្រុស Jose Mourinho Jr​អាយុ​១៥​ឆ្នាំ​ដែល​បច្ចុប្បន្នកំពុង​ហ្វឹកហាត់​ជំនាញ​ខាង​ចាំ​ទី​ជាមួយ​ក្រុមយុវជន​នៅ​ក្លិប Fulham​នោះ បាន​អះអាងថា ហេតុអ្វី​បានជា​អ្នក​រាល់គ្នា​ចូលចិត្ត​តែ​និយាយ​អ្វី​អវិជ្ជមាន បន្ទន់​បង្អាក់​ដល់​កម្លាំង​ចិត្ត​លេង​របស់​កីឡាករ​បែប​ហ្នឹង ពិសេស​ការរិះគន់​មក​លើ​កីឡាករ​កំពូល​ម្នាក់​ដូចជា​កីឡាករ Fabregas ។


គេ​បន្តទៀតថា ជាការ​ពិតណាស់ថា កីឡាករ Fabregas លេង​មិន​ដល់​កម្រិត​កំពូល​ដូច​អ្វីដែល​ក្រុម​អ្នកគាំទ្រ​ចង់បាន ប៉ុន្តែ​យើងទាំងអស់គ្នា គួរតែ​ជួយផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​បន្ថែម មិនគួរ​និយាយ​អ្វីដែល​នាំ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​បែប​ហ្នឹង​នោះទេ​៕

Post a Comment

 
Top