អ្នកប្រដាល់ថៃ Sam San Sor Samphong នឹងត្រូវចូលខ្លួនមកជំនួសអ្នកប្រដាល់ថៃដូចគ្នា Pirabkao ដែលចាញ់ឡៅ ស៊ីណាតទឹកទី៣កាលពីអាទិត្យមុន សម្រាប់បេក្ខភាពប្រកួតដណ្ដើមខ្សែក្រវាត់ ខារ៉ាបាវដែលមានទឹកប្រាក់១ម៉ឺនដុល្លារនាថ្ងៃអាទិត្យទី ១ ខែមិនា ឆ្នាំ២០១៥ ខាងមុខនេះនៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ដោយមើលឃើញពីភាពខ្សោយរបស់ Pirabkao អ្នកស្នេហាវិស័យកីឡាប្រដាល់ជាច្រើនបានសំណូមពរដល់អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ទូរទស្សន៍បាយ័នឲ្យដូរដាក់កីឡាករផ្សេងក្នុងគោលបំណងឲ្យការប្រកួតកាន់តែអស្ចារ្យ។
លោក នាង ស៊ីវិត្ថា អ្នកគ្រប់គ្រងផ្នែកកីឡានៅសង្វៀនខាងលើបានឲ្យដឹងថា ៖«ដោយមានការសំណូមពរពីសំណាក់បងប្អូន អ្នកស្នេហា កីឡាប្រដាល់បានស្នើឲ្យមានការផ្លាស់ប្ដូរកីឡាករ Pirabkao ចេញព្រោះបងប្អូនយល់ថា អសមត្ថភាពប្រហែលជាជាង៩០%នោះ ពេលនេះខ្ញុំបានរកឃើញ ហើយធានាថា បងប្អូនពិតជាពេញចិត្តគឺតារាក្នុងប៉ុស្តិ៍ ៧របស់ថៃ San Sor Samphong»។
កីឡាករ San Sor Samphong ជាតារាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីប្រវត្តិយ៉ាងណានោះទេ។ ទោះយ៉ាងណាកីឡាករថៃ៣នាក់ផ្សេងទៀតដែលមានឈ្មោះដូចខាងក្រោមសុទ្ធតែខ្លាំងៗទាំងអស់។
សម្រាប់ការប្រកួតនេះប្រជុំដោយជើងខ្លាំងគឺកម្ពុជាមាន កែវ រំចង់, វង្ស ណយ, ឡុង សុភី និង ម៉ឺន សុភា ខណៈភាគីថៃមាន Tilek Pithak, Rareung Lukchampachai, Singha Thorngnoy និង San Sor Samphong៕

កីឡាករ San Sor Samphong

Post a Comment