GuidePedia

0
តាមគម្រោងនៅដើមខែមីនាខាងមុខនេះស្ថានីយ៍ ទូរទស្សន៍បាយ័ននឹងរៀបចំកម្មវិធី ប្រកួតប្រដាល់លក្ខណៈ អន្ដរជាតិមួយដើម្បីដណ្ដើម ប្រាក់រង្វាន់១ម៉ឺនដុល្លារ ដោយមានកីឡាករជើងខ្លាំងកម្ពុជា-ថៃចំនួន៨នាក់ត្រូវជួបគ្នានៅ លើសង្វៀនបាយ័នតែមួយគត់ ដើម្បីជម្រុះរកជើងខ្លាំងតែម្នាក់ប៉ុណ្ណោះ ។

ឡុង សុភី (ឆ្វេង) និង រឿង សោភ័ណ្ឌ


កាលពីពេលថ្មីៗកន្លងទៅ មុននឹងព្រឹត្ដិការណ៍ដ៏អស្ចារ្យខាងលើចូលមកដល់គណៈកម្មការរៀបចំការប្រកួតក៏បានបង្ហាញ វត្តមានកីឡាករទាំង៨រូបនោះរួច មក ហើយ ក្នុងនោះជើងខ្លាំងលំដាប់កំពូលកម្ពុជាគឺមានកីឡាករ វង្ស ណយ, ម៉ឺន សុភា, កែវ រំចង់ និងកីឡាករ ឡុង សុភី រីឯជើងខ្លាំងថៃ គឺមានកីឡាករ Rareung, Tilek, Singha និងកីឡាករ Samphong ដែលទើបប្ដូរមកជំនួសកៅអីកីឡាករ Pirabkao ។

ប៉ុន្ដែក្នុងចំណោមកីឡាករកម្ពុជាទាំង៤រូប គេបានជ្រើសរើសកីឡាករជើងខ្លាំងម្នាក់ គឺអ្នកលេងជង្គង់ទិព្វ ឡុង សុភី មក ប្រៀបធៀបជាមួយកីឡាករ រឿង សោភ័ណ្ឌ សិស្សគុនក្លឹបម្កុដរាជសីហ៍ ។ ក្នុងការប្រៀបធៀបនោះ ទស្សនិកជនបាន ចោទជាសំណួរថាតើ ឡុង សុភី ឬ រឿង សោភ័ណ្ឌ ដែលសមនឹងចូលរួមប្រកួត ក្នុងព្រឹត្តិ ការណ៍ដណ្ដើមប្រាក់រង្វាន់១ម៉ឺន ដុល្លារនោះ? ព្រោះអ្នកខ្លះគេយល់ឃើញថា រឿង សោភ័ណ្ឌ មានសមត្ថភាពជាង ឡុង សុភី ។

ទាក់ទងនឹងបញ្ហានេះ មានប្រិយមិត្តនិយមលេងប្រព័ន្ធទំនាក់ទំនងសង្គម Facebook មួយចំនួនបានសរសេរថា រឿង សោភ័ណ្ឌ មានបច្ចេកទេសប្រកួតល្អណាស់ សមណាគេជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយនេះជាងព្រោះ ឡុង សុភី ធ្លាប់ប្រកួតចាញ់កីឡាករ Rareung អញ្ចឹងមិនសមដាក់ឲ្យប្រកួតទៀតទេ ។ ប៉ុន្ដែមតិភាគច្រើនវិញ គឺគេគាំទ្រ ចំពោះការដាក់ឲ្យ ឡុង សុភី ប្រកួតព្រោះ សុភី មានបទពិសោធន៍ច្រើនជាង សោភ័ណ្ឌ ។


ទោះជាយ៉ាងណាក្ដី គណៈកម្មការមិនបានធ្វើការផ្លាស់ប្ដូរឡើយ ហើយនៅថ្ងៃទី០១ ខែមីនាខាងមុខនេះ ឡុង សុភី នឹងត្រូវប្រកួតជុំទី១ ជាមួយកីឡាករថៃ Tilek ហើយបើកីឡាករណាឈ្នះនឹងទទួលបាន៣ពិន្ទុ រីឯអ្នកចាញ់ក៏ទទួល បាន១ពិន្ទុផងដែរ ។ ចាំមើលតើ ឡុង សុភី ឬ Tilek ជាអ្នករកបាន៣ពិន្ទុមុនគេនោះ?

Post a Comment

 
Top