GuidePedia

0
វីរបុរស​ប្រេស៊ីល​ Ronaldo ​បាន​អះអាង​ថា​រូប​លោក​នឹង​ត្រលប់​ចូល​ទីលាន​វិញ​ទោះ​ជា​ខាន​លេង​បាល់​អស់​ពេល​៤​ឆ្នាំ​មក​ហើយ​ក៏​ដោយ ខណៈ​​ពេល​វេលា​ដែល​បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ​នឹង​ពាក់​អាវ​ជា​កីឡាករ​ម្ដង​ទៀត​នោះ​គឺ​នៅ​រដូវ​កាល​ក្រោយ។


ការ​ត្រលប់​មក​លេង​បាល់​វិញ​នេះ​ដែរ ​គឺ​មានន័យ​ថា​រូប​លោក​នឹង​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Fort Lauderdale ​ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក (ក្លិប​នេះ​ Ronaldo ​មាន​ភាគហ៊ុន​បន្តិច​បន្តួច​ដែរ)។ ខ្សែ​ប្រយុទ្ធ​ដែល​ជួយ​ប្រេស៊ីល​ឈ្នះ​ពាន World Cup ​បាន​២​ដង​ (១៩៩៤ ​និង​២០០២) រូប​នេះ​ បាន​និយាយ​ប្រាប់​អ្នក​គាំទ្រ​ថា៖ “អ្វី​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​មក​នោះ វា​បាន​កើត​ឡើង​មែន​ហើយ។

ប៉ុន្តែ​វា​រាង​យឺត​បន្ដិច​ព្រោះ​ទាល់​តែ​រដូវ​កាល​ក្រោយ​ទើប​ខ្ញុំ​អាច​ចូល​លេង​បាន។ ពេល​នេះ​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​សម្រក់​ទម្ងន់​ថែម​ទៀត​ព្រោះ​នេះ​ជា​រឿង​សំខាន់”។

​នៅ​ចាំ​បាន​ថា​អតីត​កីឡាករ​របស់ Barcelona , Inter Milan , Real Madrid ​និង​ AC Milan ​រូប​នេះ​ បាន​ប្រកាស​ចង់​លេង​បាល់​វិញ​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ ហើយ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​ដែល​រូប​គេ​ចង់​ធ្វើ​គឺ​បាន​សម្រេច​ហើយ។


រូបភាព Ronaldo ​កាល​នៅ​លេង​បាល់​ទាត់

ក្លិប​បាល់​ទាត់ Fort Lauderdale ​ដែល​ Ronaldo ​ចូល​លេង​នេះ​គឺ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​​​ទេ ខណៈ​ដែល​ពួកគេ​លេង​នៅ​ក្នុង​លីក North American Soccer League ​របស់​អាមេរិក។ ពេល​បង្កើត​ឡើង​ដំបូង​ក្លិប​នេះ​មាន​ឈ្មោះ​ថា Miami FC ​ទេ​ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១១ ​ទើប​ផ្លាស់​ឈ្មោះ​មក Fort Lauderdale ​Strkers (ហៅ​ខ្លី Fort Lauderdale)​ វិញ៕

Post a Comment

 
Top