កីឡាករឆ្នើម និងជាវីរបុរសក្រុមជម្រើសជាតិសាំបាប្រេស៊ីល Ricardo Kaka នឹងធ្វើជាប្រធានក្រុម Orlando City នៅក្របខ័ណ្ឌ Major League Soccer របស់អាមេរិកនៅរដូវកាលថ្មីនេះ។ នេះបើតាមការប្រកាសផ្លូវការរបស់ក្លិប ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida។
អ្នកចាត់ការក្រុម Orlando City លោក Adrian Heath បានពន្យល់ហេតុផល ដែលធ្វើឲ្យរូបលោកសម្រេចចិត្តជ្រើសរើសយកអតីតតារាឆ្នើមក្រុម AC Milan និង Real Madrid រូបនេះថា៖ “Kaka បានបង្ហាញឲ្យឃើញថា គាត់ជាអ្នកដឹកនាំដ៏អស្ចារ្យ ទាំងនៅលើទីលាន និងក្រៅទីលានប្រកួត។ គ្រប់កីឡាករទាំងអស់ អាចឃើញហើយសម្រាប់ការប្រកួតមិត្តភាពកន្លងមក ដូច្នេះខ្ញុំគិតថា គាត់ទើបស័ក្ដិសមជាប្រធានក្រុមពិតៗ”។
កីឡាករវ័យ៣២ឆ្នាំ បានចាកចេញពីក្រុមអ៊ីតាលី AC Milan ទៅកាន់ក្រុម Orlando City កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ប៉ុន្តែត្រូវក្រុមប្រេស៊ីល Sao Paulo ខ្ចីជើងសិន ព្រោះលីកអាមេរិក MLS មិនទាន់ចាប់ផ្ដើមប្រកួត។ ប៉ុន្តែពេលនេះ Kaka បានត្រឡប់មកកាន់ទឹកដីអាមេរិកវិញហើយ ខណៈដែលការប្រកួតក្នុងលីក MLS នឹងចាប់ផ្ដើមនៅដើមខែមិនានេះ។
គ្រាន់តែចាប់ផ្ដើមប្រកួតមិត្តភាព Kaka បានក្លាយជាកីឡាករសំណព្វចិត្តរបស់អ្នកគាំទ្រក្រុម Orlando City ទៅហើយ ដោយកីឡាកររូបនេះអាចស៊ុតបញ្ចូលទី និង assists ជាច្រើនគ្រាប់ទៀត៕

Post a Comment