ម Atletico Madrid នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Bayer Leverkusen ដើម្បីធ្វើការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីនេះ ដោយសង្ឃឹមថា នឹងអាចរក្សាមិនឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនជាលើកទី៦ក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប ខណៈដែលខ្សែប្រយុទ្ធ Mario Mandzukic និង Antoine Griezmann នឹងប្រមាញ់រកគ្រាប់បាល់បញ្ចូលទីជាច្រើនបន្ថែមទៀត។
ក្នុងចំណោមកីឡាករទាំងពីរ ពួកគេបានរួមគ្នារកគ្រាប់បាល់ស៊ុតបញ្ចូលទី៣៧គ្រាប់រួចមកហើយនៅរដូវកាលនេះ ខណៈដែលក្រុម Atletico Madrid ដែលម្ចាស់ជើងឯករងក្នុង Champions League កាលពីឆ្នាំ២០១៤ សម្លឹងរកការដណ្តើមយកជ័យជម្នះនៅលើកីឡដ្ឋាន BayArena របស់ក្រុម Leverkusen ដើម្បីឈ្នះកៅអីទៅលេងក្នុងវគ្គ៨ក្រុមចុងក្រោយ។
Mandzukic ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich បានបង្ហាញឲ្យលោកគ្រូបង្វឹក Pep Guardiola ឃើញរួចជាស្រេចពីអ្វីដែលលោកត្រូវសោកស្តាយតាមរយៈការស៊ុតបាល់បញ្ចូលទី២០គ្រាប់ ខណៈដែល Griezmann បានរកគ្រាប់បាល់បញ្ចូលទី១៧គ្រាប់សម្រាប់ក្រុម Atletico នៅរដូវកាលនេះ។
ខ្សែបម្រើអន្តរជាតិបារាំង Griezmann បានឲ្យដឹងថា ក្រុម Atletico របស់លោក Diego Simeone ត្រូវការជាចាំបាច់នូវការចាប់ផ្តើមយ៉ាងល្អនៅលើទឹកដីក្រុម Leverkusen ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះ ៣-០ លើក្រុម Almeria ក្នុងការប្រកួតលីកនៅលើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍ដើម្បីរក្សាការឈរក្នុងចំណាត់ថ្នាក់លេខ៣នៅលើតារាង។ ក្រោយពីបានស៊ុតបាល់បញ្ចូលទីនៅនាទី ទី២០ និងទី១៩ ក្រោយពីគ្រាប់បាល់ប៉េណាល់ទីរបស់ Mandzukic នៅនាទី ទី១៣ ខ្សែបម្រើ Griezmann បានឲ្យដឹងថា៖ «យើងត្រូវតែរក្សាការធ្វើការ និងរក្សាការរីករាយក្នុងការប្រកួតដែលយើងមាននាពេលបច្ចុប្បន្ននេះ។
យើងត្រូវតែរក្សាឲ្យមានកម្រិតលេងដូចគ្នាក្នុងរាល់ការប្រកួតទាំងអស់ដើម្បីព្យាយាមឈ្នះ និងចាប់ផ្តើមយ៉ាងល្អ»។ កង្វល់តែមួយគត់សម្រាប់ក្រុម Atletico គឺទៅលើខ្សែបម្រើ Koke ដែលនឹងត្រូវអវត្តមានក្នុងការប្រកួតជើងទី១នេះដោយសារតែបញ្ហារបួសសរសៃពួរគន្លាក់ជើង ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បញ្ចូលទីបួនលើកក្នុងការប្រកួតវគ្គចែកពូល។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
បីប្រកួតចុងក្រោយរបស់ក្រុម Leverkusen
21.02.15 Augsburg 2-2 Bayer Leverkusen
14.02.15 Bayer Leverkusen 4-5 Wolfsburg
08.02.15 Werder Bremen 2-1 Bayer Leverkusen
បីប្រកួតចុងក្រោយរបស់ក្រុម Atletico
22.02.15 Atl. Madrid 3-0 Almeria
16.02.15 Celta Vigo 2-0 Atl. Madrid
07.02.15 Atl. Madrid 4-0 Real Madrid
ជំនួបពីរលើកចុងក្រោយរវាងក្រុមទាំងពីរ
17.12.10 Bayer Leverkusen 1-1 Atl. Madrid
01.10.10 Atl. Madrid 1-1 Bayer Leverkusen

Post a Comment