GuidePedia

0
ក្រុម​កាំ​ភ្លើង​ធំ​ Arsenal ​របស់​អង់គ្លេស​ នឹង​ស្វាគមន៍​ក្រុម​បារាំង ​ល្បី​ខ្លាំង​ខាង​ការពារ AS Monaco ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៃ​ពាន​រង្វាន់​កំពូល​របស់​ទ្វីប​អឺរ៉ុប​​ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​កីឡដ្ឋាន Emirates ​នា​វេលា​ម៉ោង ២:៤៥នាទី​​រំលង​អាធ្រាត្រ​យប់​នេះ​។


លោក​ Arsène Wenger ​​នឹង​ត្រូវ​ប៉ះ​ក្រុម​ចាស់​របស់​លោក ខណៈ​ដែល​​មុន​នឹង​លោក​ឡើង​មក​កាន់​តំណែង​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​នេះ លោក​ធ្លាប់​ដឹក​នាំ​ក្រុម Monaco រយៈពេល​៧​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៨៧។ ប៉ុន្តែ​យប់​នេះ​ អ្នក​ចាត់​ការ​វ័យ​៦៥​ឆ្នាំ​រូប​នេះ​ត្រូវ​​ស្វែង​រក​ជ័យជំនះ​ ដើម្បី​ជួយ​ឲ្យ​ Arsenal ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​​ឲ្យ​បាន ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។

​សម្ដី​អ្នក​ចាត់​ការ​ទាំង​២៖


លោក​​ Arsène Wenger ដែល​ជា​អ្នក​ចាត់ការ​​ក្រុម​ម្ចាស់​ផ្ទះ​ Arsenal បាន​និយាយ​មុន​​ការ​ប្រកួត​យប់​នេះ​ថា៖ “ខ្ញុំ​បាន​ដឹក​នាំ​ក្រុម​ Arsenal អស់​រយៈពេល​១៨​ឆ្នាំ​ ហើយ​ខ្ញុំ​​ចង់​ឲ្យ​ក្រុម​មួយ​នេះ ឡើង​ទៅ​វគ្គ​៨​ក្រុម​ឲ្យ​បាន។ Monaco គឺជា​ក្រុម​ដែល​ទទួល​បាន​១១​ពិន្ទុ​​ ពី​ការ​ប្រកួត​ក្នុង​ពូល។ ពួកគេ​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់ និង​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា ពួកគេ​មាន​ខ្សែ​ការពារ​រឹងមាំ​ល្អ​ណាស់”។


រីឯ​លោកLeonardo Jardim ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ភ្ញៀវ​ Monaco វិញ បាន​និយាយ​ថា៖ “យើង​មាន​កីឡាករ​របួស​ខ្លះៗ ប៉ុន្តែ​គ្មាន​បញ្ហា​ទេ។ សំខាន់​បំផុត​គឺ​យើង​ជឿជាក់ ទៅ​លើ​យុទ្ធសាស្ត្រ​ និង​​ប្រព័ន្ធ​ការពារ​ដ៏​រឹង​មាំ​របស់​យើង ហើយ​យើង​ក៏​មាន​​ខ្សែ​ប្រយុទ្ធ​ល្អ​ ដើម្បី​ស្វែង​រក​គ្រាប់​នៅ​ទី​នេះ​ឲ្យ​បាន​ដែរ”។

ជើង​កីឡាករ៖


​​ម្ចាស់​ផ្ទះ​​ Arsenal មាន​កីឡាករ​របួស​ដូចជា៖ Ramsey (របួស​សរសៃ​ពួរ), Arteta (កជើង), Debuchy (ស្មា), Gnabry (ជង្គង់), Diaby (កំភួន​ជើង), Wilshere (កជើង), Oxlade-Chamberlain (ក្រលៀន)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​កាំភ្លើង​ធំ​អាច​ជា៖ Ospina; Chambers, Mertesacker, Koscielny, Monreal; Coquelin, Cazorla; Welbeck, Özil, Sánchez និង Giroud។


ចំណែក​ឯ​ក្រុម​ភ្ញៀវ​ AS Monaco វិញ មាន​កីឡាករ​​មិន​អាច​លេង​បាន​​ដូច​ជា៖ Toulalan (ជាប់​ពិន័យ), Lamina Traoré (របួស​ជើង), Kurzawa (ជើង), Ferreira-Carrasco (ភ្លៅ), Bakayoko (ភ្លៅ), Carvalho (កំភួន​ជើង), Raggi (ក្បាល​ជង្គង់)។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​បារាំង​មួយ​នេះ អាច​ជា៖ Subašić; Fabinho, Carvalho, Kurzawa, Raggi; Dirar, João Moutinho, Kondogbia, Bernardo Silva; Berbatov, និង Ferreira-Carrasco។

វត្តិ​ជួប​គ្នា៖

​នេះ​ជា​លើក​ទី​១​ហើយ ដែល​ក្រុម ​Arsenal និងMonaco ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​អឺរ៉ុប។ ប៉ុន្តែ​ក្រុម​ទាំង​២​នេះ ធ្លាប់​ជួប​គ្នា​ម្ដង​ដែរ​កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៤ ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្ត​ភាព​នៃ​ពាន​រង្វាន់ Emirates Cup ខណៈ​ដែល​​ពេល​នោះ Arsenal ចាញ់​ Monaco ១-០។

ក្រុម​ Monaco ​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ នៃ​ពាន​រង្វាន់​ Champions League ​នេះ​ម្ដង​ដែរ កាល​ពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ពួក​គេ​បាន​ចាញ់​​ក្រុម​ Porto ​របស់​លោក Jose Mourinho ​ដោយ​លទ្ធផល​ ៣-០។



៥​ប្រកួត​ចុង​ក្រោយ​ របស់​ក្រុម​ទាំង​២​គឺ៖

Post a Comment

 
Top