GuidePedia

0
កីឡាករ​ Theo Walcott​បាន​ចូលរួម​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​អ្នកគាំទ្រ​ក្លិប​កាំភ្លើង​ធំ Arsenal​បន្ទាប់ពី​ក្រុម​របស់​គាត់​ទទួលរង​បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់មុខ​នៅ​ការប្រកួត Champions League​ជាមួយ​ក្រុម Monaco នៅ​ក្នុង​ទឹកដី ​Emirates កាលពី​យប់​ថ្ងៃ​ពុធ។


ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់នេះ បាន​ឱប​គ្នា​ជាមួយ​ខ្សែការពារ Aymen Abdennour​របស់​ក្រុម Monaco​មុន​ពេល​ដែល​អ្នក​ទាំង​ពីរ បាន​ប្តូរ​អាវ​គ្នា ដែល​កាយវិការ​បែបនេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​ក្លិប Arsenal​ក្តៅក្រហាយ​យ៉ាងខ្លាំង។

ជា​ការ​ឆ្លើយតប​នឹង​ប្រតិកម្ម​នេះ កីឡាករ Walcott​បានធ្វើ​កាយវិការ​ដាក់​ក្រុម​អ្នកគាំទ្រ​របស់គាត់ ជាមួយ​នឹង​ការ​លើកដៃ​ជា​សញ្ញា​ថា ការ​រិះគន់​ទាំងនេះវា​គ្មាន​ប៉ះ ពាល់​ដល់​រូបគាត់​នោះទេ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយពី​ទទួល​បាន​ប្រតិកម្ម​បែបនេះ វា​កាន់តែ​ធ្វើ​ឲ្យ​ស្ថានភាព តានតឹង​ជាង​មុន ​ដោយ​ក្រុម​អ្នកគាំទ្រ​មួយ​ចំនួន បាន​នាំគ្នា​ស្រែក​ឲ្យ​កីឡាករ​ក្រុម Arsenal។

សូមបញ្ជាក់ថា ក្រុម​ម្ចាស់ផ្ទះ Arsenal​ទទួលរង​បរាជ័យ​រហូតដល់​ទៅ​១-៣ ក្រោម​ថ្វី​ជើង​របស់​ក្រុម​មកពី​ក្របខណ្ឌ Ligue 1 ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ប្រឈម​នឹង​ការងារ​ដ៏​លំបាក​បំផុត ដើម្បី​អាច​ឡើង​ទៅ​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ដណ្តើម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះពេលដែល​ពួកគេ​ត្រូវ​លេង​ការប្រកួត​ ជើង​ទី​២​នៅក្នុង​រយៈពេល​៣​សប្តាហ៍​ទៀត​នេះ​។​

កីឡាករ Geoffrey Kondogbia​រកបាន​គ្រាប់​បាល់​នាំមុខ​នៅក្នុង​តង់​ទី​១ មុន​ពេល​ដែល​អតីត​ខ្សែប្រយុទ្ធ Dimitar Berbatov​របស់​ក្លិប​មាន់​ខ្នាយ​មាស Spurs​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ធ្វើ​ការ​នាំ​មុខមុន​២​គ្រាប់ ក្រោយពេល​បញ្ចប់​ការប្រកួត​ក្នុង​តង់​ទី​១​។ កីឡាករ Alex Oxlade-Chamberlain​រកបាន​១​គ្រាប់​វិញ​ឲ្យ​ក្រុម​របស់​លោក Arsene Wenge​តែ​ត្រូវ​បាន​កីឡាករ Yannick Ferreira Carrasco​ធ្វើ​បាន​១​គ្រាប់​វិញ។


ដោយឡែក ការប្រកួត​មួយ​គូ​ទៀត​នៅ​វគ្គ​ពាក់​១៦​ក្រុម​ចុងក្រោយ Champions League​នេះដែរ​នោះ គឺ​ក្រុម​ភ្ញៀវ Atletico Madrid ដែល​ជា​ក្រុម​ជើង​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga​នោះ បាន​បរាជ័យ​០-១​ទាំង​មិនទាន់​អស់ចិត្ត​ក្រោម​ថ្វី​ជើង​របស់​កីឡាករ​ក្រុម​អាល្លឺម៉ង់ Bayer Leverkusen៕

Post a Comment

 
Top