GuidePedia

0
កីឡាករ Nani និង​ជា​ខ្សែបម្រើ​ស្លាប​ដ៏​រឹងមាំ​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ​បាន​អះអាងថា គាត់​មិនដែល​និយាយ​រក​អ្នកចាត់ការ​របស់​ក្លិប​បិសាច​ក្រហម Man Utd​លោក Louis van Gaal ម្តងណា​ទេ ចាប់តាំងពី​ការផ្ទេរ​ចេញ​ជា​កីឡាករ​ខ្ចី​ជើង​របស់​គាត់​មកកាន់​ក្លិប ​Sporting Lisbon។


កីឡាករ Nani​បាន​អះអាង​ថា គាត់​និយាយ​រកតែ​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប Man Utd​ម្នាក់​គត់​គឺ​លោក Ed Woodward ដែល​តែងតែ​ទាក់ទង​មក​គាត់ ចាប់តាំងពី​មានការ​ផ្ទេរចេញ​រយៈពេល​១​រដូវ​កាល​នេះ ប៉ុន្តែ​គាត់​បាន​អះអាង​ថា គាត់​ពេញចិត្ត​ណាស់​នឹង​ការវិលត្រឡប់​មកកាន់ ទឹកដី Old Trafford​វិញ។

កីឡាករ Nani បានប្រកាស​ឲ្យ​ដឹង​ផង​ដែរ ពី​ហេតុផល​ឈរ​នៅ​ពីក្រោយ ការ​អបអរ​គ្រាប់​បាល់​ស្រក់​ទឹកភ្នែក​របស់គាត់ ហើយ​លោក​ក៏​មិន​ច្រានចោល​ផង​ដែរ ចំពោះ​ការផ្ទេរ​ទៅលេង​ជាមួយ​ក្លិប Everton ដែរ នៅ​ពេលដែល​ការផ្ទេរ​របស់​គាត់​ជាមួយ​ក្លិប Sporting បញ្ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​។​


សូមបញ្ជាក់ថា កីឡាករ Nani​បាន​វិលត្រឡប់​មក​កា​ន់​ក្លិប​បាល់ទាត់​ដំបូង​របស់​គាត់​វិញ កាលពី​ខែ​សីហា​កន្លងទៅ បន្ទាប់ពី​ការ​មកដល់​របស់​លោក Van Gaal​នៅក្នុង​ក្លិប Man Utd៕

Post a Comment

 
Top