ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈុតយុវជនក្រោមអាយុ ១៦ ឆ្នាំ (U-16) និង យុវជនក្រោមអាយុ ១៩ ឆ្នាំ (U-19) ស្ថិតនៅក្នុងពូល B ដូចគ្នានៃពានរង្វាន់លំដាប់តំបន់អាស៊ាន (AFF Championship 2015) នៅវគ្គជម្រុះតាមពូល ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះដូចគ្នា។
យោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) កាលពីចុងឆ្នាំ ២០១៤ បានសម្រេចថា សម្រាប់ឈុត U-19 នឹងរៀបចំឡើងនៅទីក្រុង Sidoarjo នៃប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២២ សីហា ដល់ ៤ កញ្ញា ឆ្នាំ ២០១៥។ ចំណែកការប្រកួតរបស់ឈុត U-16 នឹងប្រកួតនៅទីក្រុង Solo ចាប់ពីថ្ងៃទី ២៧ កក្ដដា ដល់ ៧ សីហា ឆ្នាំ ២០១៥។
ចំណែកការចាប់ឆ្នោតជ្រើសរើសពូលថ្ងៃទី ២៥ កុម្ភៈ ម្សិលមិញមិញនៅស្នាក់ការរបស់ AFF ក្នុងទីក្រុងកូឡាឡាំពួរ ក្រុមកម្ពុជា ទាំង ២ នេះនៅពូល B ដូចគ្នា ពោលគឺនៅជាមួយប្រទេស ឥណ្ឌូណេស៊ី, អូស្រ្តាលី, សិង្ហបុរី ហ្វីលីពីន និង មីយ៉ាន់ម៉ា ដូចគ្នាដែរ។
U-16 របស់កម្ពុជា កាលពីឆ្នាំ ២០១៣ កន្លងទៅ (រូបថត៖ FB)

Post a Comment