អ្នកគាំទ្រក្រុមហង្សក្រហម Liverpool កំពុងត្រៀមខ្លួន ដើម្បីស្វាគមន៍វីរបុរសរបស់ពួកគេ មានដូចជា Luis Suarez, Fernando Torres និង Xabi Alonso ដែលនឹងត្រឡប់មកកាន់ទឹកដីកីឡដ្ឋាន Anfield វិញនៅថ្ងៃប្រកួតពិសេសរបស់ Steven Gerrard។
អតីតប្រធានក្រុមតោកំណាចអង់គ្លេស Gerrard នឹងរៀបចំការប្រកួតជាពិសេសមួយ នៅថ្ងៃទី២៩ ខែមិនាខាងមុខនេះ ដែលក្នុងនោះកីឡាករវ័យ៣៤ឆ្នាំ បានអញ្ជើញអតីតមិត្តរួមក្រុមហង្សក្រហមដ៏ល្អបំផុតរបស់គេខ្លះៗមកចូលរួម។ តាមកាសែត Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធ Suarez, Torres និងខ្សែបម្រើ Alonso គឺសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីរបស់ប្រធានក្រុមហង្សក្រហម។ រីឯអ្នកចាំទី Pepe Reina និង Javier Mascherano ក៏មានឈ្មោះដែរ។
ការប្រកួតនឹងធ្វើឡើងដើម្បីអបអរដល់ Gerrard ដែលស្មោះស្ម័គ្រលេងឲ្យក្លិបហង្សក្រហមតាំងពីតូចរហូតដល់បច្ចុប្បន្ន ប៉ុន្តែក៏ជាការសោកសៅមួយដែរ មុននឹងកីឡាករឆ្នើមរូបនេះចាកចេញពីក្លិបអង់គ្លេស ទៅកាន់ក្លិប LA Galaxy របស់អាមេរិក ក្រោយចប់រដូវកាលនេះ៕

Post a Comment