Vincent Kompany ប្រធានក្រុមមេឃខៀវ Manchester City បាននិយាយថាក្រុមរបស់គេ ពុំខ្លាចក្រុម Barcelona ទេ និងបន្ថែមបែបចំអកថាការលេងនៅទឹកដីក្រុម Stoke City គឺពិបាកជាងផង។
ខ្សែការពារវ័យ២៨ឆ្នាំ ពុំខ្លាចញញើតខ្សែប្រយុទ្ធឆ្នើមៗ របស់ក្រុមអ្នកមានបុណ្យ Messi, Neymar និង Suarez នោះទេ ខណៈដែលក្រុមរបស់គេ នឹងត្រូវស្វាគមន៍ក្រុមខ្លាំងអេស្ប៉ាញមួយនេះ ក្នុងការប្រកួត Champions League នៅយប់ថ្ងៃស្អែក។ កីឡាករជម្រើសជាតិបែលហ្សិករូបនេះ បាននិយាយថា៖ “ខ្លាច? យើងមិនខ្លាចពួកគេទេ។ ដល់កម្រិតនេះហើយ យើងមិនអាចខ្លាចខ្សែប្រយុទ្ធទៀតទេ។ យើងចង់លេងប៉ះជាមួយពួកគេ។ គ្មានអ្វីដែលធ្វើឲ្យពួកយើងបារម្ភទេ ខណៈដែលយើងកំពុងតែមានក្រុមមួយ ដែលកំពុងតែលេងបានល្អដែរ”។ Kompany បានបន្តថា៖ “តាមពិតទៅ ពួកគេជាក្រុមពិសេស និងមានកីឡាករអស្ចារ្យៗច្រើន។ ប៉ុន្តែខ្ញុំគិតថាសមត្ថភាពរបស់ពួកគេ មិនអាចធ្វើឲ្យអ្នកឈឺចាប់គ្រប់ការប្រកួតនោះទេ។ អ្នកអាចនឹងជួបការប្រកួតដ៏ពិបាកជាងនេះ នៅពេលដែលអ្នកទៅលេងនៅទឹកដីក្រុម Stoke City”៕

Post a Comment