តាំងពីត្រូវលោក Louis van Gaal ឱ្យក្រុម Sporting Lisbon ខ្ចីជើងកាលពីដើមរដូវកាលមកនោះ ខ្សែបម្រើព័រទុយហ្គាល់ Nani បានបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់មែនទែន ដោយបានរកគ្រាប់បាល់បាន៨គ្រាប់មកហើយនៅទឹកដីកំណើត។ ជាក់ស្ដែង កាលពីយប់មិញនេះ កីឡាករវ័យ២៨ឆ្នាំរូបនេះ ក៏បានស៊ុតបាល់ចម្ងាយជិត៣០ម៉ែត្រ ឱ្យក្រុម Sporting ផងដែរ ដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។
គ្រាប់បាល់មួយគ្រាប់នេះបានធ្វើអោយគាត់ត្រេកអររហូតនឹកដល់រឿងអតីតកាលទាល់តែហូរទឹកភ្នែកទៀតផង។
ទន្ទឹមនឹងមានទម្រង់លេងល្អឡើងវិញនេះដែរ Nani អាចនឹងមានឱកាសក្នុងការមកលេងនៅ Old Trafford វិញនៅពេលចប់រដូវកាល៕
Post a Comment