លោក Daniel Sturridge ខ្សែរប្រយុទ្ធក្រុមហង្សក្រហម Liverpool មាទំនុកចិត្តចំពោះក្រុមរបស់គាត់ថានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្តើមពានរង្វាន់ Europa League រដូវកាលនេះ។
ខ្សែប្រយុទ្ធ Daniel Sturridge កីឡាកររបស់ក្លិបកំពូល Liverpool ក្នុងក្របខ័ណ្ឌ Premier League របស់ អង់គ្លេស បានបង្ហាញពីទំនុកចិត្តក្រុមរបស់ពួកគេ គឺមាន លទ្ធភាព គ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ UEFA Europa League រដូវកាលនេះ។
ក្រុមរបស់អ្នកចាត់ការទូទៅ លោក Brendan Rodgers បានធ្លាក់ មកលេងទៅលេងក្នុងក្របខ័ណ្ឌ UEFA Europa League នេះបន្ទាប់ពីក្រុមគាត់បានចំណាត់ថ្នាក់ទី 3 ក្នុងពូល B នៃក្របខ័ណ្ឌ UEFA Champions League និងឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ។ "ហង្សក្រហម" មានទម្រង់លេងកាន់តែល្អប្រសើរនៅក្នុងលីកគឺមិនដែលស្គាល់ចាញ់ឡើយចំពោះការលេង 9 ប្រកួតជាប់ គ្នានេះ។
បទសម្ភាស Sturridge ជាមួយប្រព័ន្ធផ្សព្វផ្សាយកីឡា(BBC)ដ៏ល្បីរបស់អង់គ្លេសថា«ក្របខ័ណ្ឌ Europa League គឺជាឱកាសដ៏ល្អសម្រាប់ពួកយើងដើម្បីបាន បង្ហាញសមត្ថភាពដ៏អស្ចារ្យបស់យើង។ហើយខ្ញុំជឿថានៅក្នុងទស្សនៈរបស់ក្រុមនេះមានទំនុកចិត្តយ៉ាងខ្លាំង ហើយប្រសិនបើជាថ្ងៃណាយើង លេងបានយ៉ាងល្អ វាក៏មិនអាចមាក្រុមណាមកបញ្ឈប់ពួកយើងបានឡើយ។ " យើងគ្មានការសង្ស័យចំពោះក្រុមយើងឡើយ "។




Post a Comment