GuidePedia

0
ខ្សែការពាររបស់ក្រុម Barcelona កីឡាករ Gerard Pique បានជួយផ្តល់កំលាំងចិត្តអោយក្រុម Chelsea ក្នុងការតាមប្រមាញ់ពានរង្វាន់ Champions League នេះដោយសារតែក្រុមរបស់មិត្តភក្តិជិតស្និទ្ធរបស់គាត់គឺ Cesc Fàbregas។

Gerard Pique ខ្សែរការពារកណ្តាលដ៏សំខាន់របស់ក្លិបយក្សអេស្ប៉ាញ Barcelona នៃក្របខ័ណ្ឌ La Ligaបានសារភាពទទួលស្គាល់ថាក្រុមតោខៀវ Chelsea ឈរជើងនៅលើកំពូលតារាងក្នុងក្របខ័ណ្ឌ Premier League គឺជាក្រុមដែលខ្លួនជួយគាំទ្រនឹង ផ្តល់កំលាំងចិត្តដើម្បីឈានទៅដល់ការដណ្តើមពានរង្វាន់UEFA Champions League រដូវកាលនេះប្រសិនជាក្រុមរបស់គាត់ទទួលបរាជ័យ។

ខ្សែការពារជំរើសជាតិអេស្ប៉ាញអាយុ 28 ឆ្នាំរូបនេះមានបទពិសោធទទួលពានរង្វាន់ដ៏ធំនេះ 2 ដងរួចមកហើយក្នុងការលេងជាមួយនឹងក្រុមBarcelona ហើយគេ សង្ឃឹមថានឹងទទួលបានវាជាលើកទី 3 ផងដែរក្នុងរដូវកាលនេះ។ប៉ុន្តែគាត់ដ៏ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កំលាំងចិត្តអោយ " ក្រុមតោខៀវ " ដែលមានមិត្តភក្តិជិត ស្និទ្ធរបស់គាត់ Cese Fabregas លេងនៅទីនោះ។


"ប្រសិនបើក្រុម Barcelona មិនអាចឈ្នះពានរង្វាន់ Champions League, ខ្ញុំសង្ឃឹមថានឹងអោយតោខៀវ Chelseaឈ្នះ ដោយសារតែ Chase Fabregas បានលេងនៅទីនោះ"។ តាមសំដី Pique បាននិយាយ។

Post a Comment

 
Top