ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFAលោក Sepp Blatter បានសន្យាថា ការប្រកួត បាល់ទាត់ពិភពលោក World Cupរបស់ប្រទេសកាតា នៅឆ្នាំ២០២២ខាងមុខ មិនអាចហួសពីថ្ងៃទី១៨ខែធ្នូបាននោះទេ ពោលគឺវានឹងមិនប៉ះពាល់ដល់រដូវកាលបុណ្យណូអែលរបស់ក្រុមគាំទ្រឡើយ។
លោក Blatterដែលបានចូលរួមកិច្ចប្រជុំកំពូលរបស់ IFAB នៅក្នុងទីក្រុង Belfast ដើម្បីធ្វើការសម្រេចចិត្តពីបទបញ្ជាបាល់ទាត់នោះ បាននិយាយយ៉ាងទទូចថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup នឹងមិនប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូជាដាច់ខាត ខណៈដែលសិក្ខាសាលារបស់ FIFAគ្រោងនឹងយល់ព្រមសម្រេចចិត្តយកកាលបរិច្ឆេទ World Cup នៅអំឡុងខែវិច្ឆិកា និងខែធ្នូ។
លោកបានបញ្ជាក់ទៀតថា FIFA នឹងណែនាំឲ្យការប្រកួតដែលមានរយៈពេល២៨ថ្ងៃនេះ មិនត្រូវប្រព្រឹត្តក្រោយថ្ងៃទី១៨ធ្នូជាដាច់ខាត ពោលគឺវានឹងអនុញ្ញាតឲ្យការប្រកួតបាល់ទាត់អង់គ្លេស Premier League ចាប់ផ្តើមទាត់ឡើងវិញបាននៅថ្ងៃទី២៦ខែធ្នូ ដែលត្រូវនឹងថ្ងៃ Boxing Day។
សូមបញ្ជាក់ថា ការផ្លាស់ប្តូររបស់ FIFA ឲ្យការប្រកួត World Cup បញ្ចប់នៅថ្ងៃបុណ្យជាតិរបស់ប្រទេសកាតា នឹងអាចជួយសម្រួលបានច្រើនដល់ការប្រកួតក្នុងស្រុកនៅអឺរ៉ុប ក្រោយពីមានប្រតិកម្មជាច្រើនចំពោះកាលបរិច្ឆេទនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកមួយនេះ៕

Post a Comment