GuidePedia

0
អ្នក​ប្រដាល់​Gennady Golovkin ដែល​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​កំពូល​អ្នក​ប្រដាល់​កណ្តាប់​ផោន​លើ​ផោន​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​ជាមួយ​នឹង​ការ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​១៩​លើក​ជាប់ៗ​គ្នា​នោះ ទទួល​បាន​ការប្រកួត​បង្រួម​ខ្សែក្រវាត់​ជាមួយ​កំពូល​អ្នក​ប្រដាល់​មកពី​ប្រទេស​ព័រ​តូ​រី​កូ កីឡាករ Miguel Cotto។


សូម​បញ្ជាក់​ថា ស្ថាប័ន​ប្រដាល់​WBC បាន​តម្រូវ​ឲ្យ​កីឡាករ ​Cotto ឡើង​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​របស់​គាត់ ជាមួយ​កីឡាករ​ Golovkin នៅ​ក្នុង​រយៈពេល​៣​ខែ​ទៀត​នេះ។ លោក​Mauricio Sulaiman ​គឺជា​ប្រធាន​WBC បាន​ឲ្យ​ដឹង​ថា យើង​បាន​បង្គាប់បញ្ជា​កីឡាករ Miguel ថា គាត់​ត្រូវតែ​ជួប​ជាមួយ​កីឡាករ Gennady ជា​កំហិត។

ដោយឡែក​កីឡាករ Amir Khan របស់​អង់គ្លេស​ក៏​ទទួល​បាន​ការ​ផ្តល់​ជូន​ឲ្យ​ជួប​ជាមួយ​កីឡាករ Cotto​ផងដែរ​សម្រាប់​ការប្រកួត​មួយ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែមេសា​ខាងមុខនេះ ប៉ុន្តែ​កីឡាករ Cotto​ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​របស់គាត់​ជាមុនសិន មុននឹង​ចុះ​ទម្ងន់​មក​ស្ថាប័ន​ទម្ងន់​ស្រាល​វិញ។


គួរ​រំឭក​ថា កីឡាករ​Golovkin ធ្វើ​បាន​ល្អ​បំផុត​ពេល​គាត់​ផ្តួល​គូប្រកួត Martin Murray មិន​ឲ្យ​តដៃ​កើត​នៅ​ក្នុង​ទឹក​ទី​១១​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន និង​ជា​ជ័យជំនះ​មួយ​ធ្វើ​ឲ្យ​ប្រវត្តិ​ប្រកួត​របស់​គាត់​កើន​ឡើង​ដល់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​២៩​លើក ពី​៣២​ប្រកួត​របស់​គាត់៕

Post a Comment

 
Top