អ្នកដែលឈ្នះការប្រកួតធំបំផុតនៅលើពិភពលោកនឹងដើរចេញជាមួយខ្សែក្រវាត់ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ខាងមុខ នៅលើសង្វៀន MGM Grand Garden Arenaក្នុងទីក្រុងឡាសវេហ្គាស់សហរដ្ឋអាមេរិក។
តើកីឡាករ Floyd Mayweather ឬក៏ជាកីឡាករ Manny Pacquiao ដែលនឹងក្លាយជាអ្នកទទួលបានខ្សែក្រវាត់ដែលមានដាំពេជ្រ ឬធ្វើពីប្លាទីនមួយនេះ?
ប្រធានស្ថាប័នប្រដាល់ WBC លោក Mauricio Sulaiman កំពុងតែគិតគូររឿងរចនាខ្សែក្រវាត់ដែលមានតម្លៃមិនក្រោមវាល់លានដុល្លារអាមេរិកមួយនេះ។
លោកបាននិយាយថា នេះគឺជាការប្រកួតអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់ ដូច្នេះហើយអង្គភាពរបស់លោក ត្រូវតែរៀបចំឲ្យមានកាដូដ៏ពិសេសមួយសម្រាប់កីឡាករទាំង២នាក់ ពិសេសគឺខ្សែក្រវាត់នេះតែម្តង។ លោកបានបន្តទៀតថា ការសម្រេចចិត្តផ្តាច់ព្រ័ត្រថាតើខ្សែក្រវាត់ នេះ នឹងធ្វើពីពេជ្រ ឬជាប្លាទីន នឹងបង្កើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា កីឡាករ Mayweather និងPacquiao ទទួលបានការធានារួចរាល់អស់ហើយចំពោះកញ្ចប់ថវិការបស់ពួកគេ ពោលគឺ១៥០លានដុល្លារអាមេរិក បានទៅបុរសលុយ(Money Manរហ័សនាមរបស់កីឡាករអាមេរិកម្នាក់នេះ) និង១០០លានដុល្លារបានទៅ Pacquiao។
ដោយឡែក សំបុត្រចូលទស្សនាការប្រកួតនៅក្នុងសង្វៀន MGM Grand Garden Arena វិញ គឺមានចាប់ពី៦ពាន់ដុល្លារ រហូតដល់ទៅ១០ម៉ឺនដុល្លារ សម្រាប់កៅអីជាប់នឹងសង្វៀន។
ខណៈនោះដែរ កីឡាករ Mayweather បានចូលរួមលុតដុំខ្លួនហើយនៅឯកីឡាដ្ឋានរបស់គាត់នៅក្នុងទីក្រុងកំណើតឡាសវេហ្គាស់។ រីឯកីឡាករ Pacquiao ក៏បានចូលរួមហ្វឹកហាត់ដូចគ្នានៅក្នុងទីក្រុងកំណើតហ្វីលីពីនរបស់លោក កាលពីពេលថ្មីៗនេះ ហើយគេរំពឹងថា គាត់នឹងធ្វើដំណើរមកកាន់រដ្ឋឡូសអាន់ជឺឡេស នៅចុងសប្តាហ៍នេះ ដើម្បីចូលរួមហ្វឹកហាត់នៅកីឡាដ្ឋាន Wild Car របស់គ្រូបង្វឹក Freddie Roach៕

Post a Comment