អ្នកប្រដាល់ ម៉ន សាម៉េត ក្លឹបការិយាល័យទី ៥កងទ័ពជើងគោកនឹងជួបជាមួយ អ្នកប្រដាល់ថៃ Kheang Kit ក្នុងប្រភេទ៥៧ គ.ក្រ ស្របពេល ផន ផល្លា ក្លឹបតា ព្រហ្ម មានជ័យ បង្រ្កាបគ្រឿងញៀន ប៉ះអ្នកប្រដាល់ថៃ Nong Ou ៦០គ.ក្រ ខណៈអ្នកប្រដាល់ អ៊ុំ ចំរើន ក្លឹបតាឡីដំរីមានរិទ្ធប្រកួតជើងខ្លំាងអ្នកប្រដាល់ថៃ Keang Dea Lek ៦៥គ.ក្រ ព្រឹត្តិការណ៍ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិក្បាច់គុនបុរាណខ្មែរនៅលើសង្វៀន SEA-TV នាពេលព្រឹកថ្ងៃ អាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥ចុងសប្តាហ៍នេះ ។
អ្នកប្រដាល់ថៃ Kheang Kit មិនត្រឹមតែប្រកួតមិនដែលចាញ់ប៉ុណ្ណោះទេ តែការប្រកួតភាគច្រើន គេឈ្នះអ្នកប្រដាល់ ដែលមានទម្ងន់លើសគេទៀតផង ជាអ្នក ប្រដាល់ ដែលមានភាពអំណត់ខ្ពស់ មានផ្លែល្អពិសេសជង្គង់ និង កែង ព្រម ទាំងទាត់នោះ គេតែងតែធ្វើឲ្យគូប្រកួតសុំចុះចាញ់ជាញឹកញាប់ ។
ចំពោះសាម៉េតវិញ ក៏ជាអ្នកប្រដាល់ដែលល្អដែរតែ អ្នកប្រដាល់រូបនេះ ហាក់ដូចជាឆេវឆាវបន្តិច ពិសេសបើគូប្រកួតខ្លាំជាង ឬវាយតឹងតែងពេកនោះ គេច្រើនតែ បន្លំវាយ បន្ថែមលើគូប្រកួត ។ សាម៉េ បន្ទាប់ពីឆ្លងកាត់ ៣ទឹកហើយនោះ កម្លាំងរបស់គេស្រុតចុះតែម្ដងតែកលល្បិច របស់គេ មិនអន់ជាង Kheang Kit នោះទេ ។
សម្រាប់ ផន ផល្លា មិនជាអ្នកប្រដាល់ល្បីឈ្មោះនោះទេ តែអ្នកប្រដាល់មានចិត្តប្រដាល់ធំ ហើយការប្រកួតរបស់ គេមួយរយៈនេះឃើញមានការរីកចម្រើនជាង មុនច្រើន ដោយវាយឈ្នះគូប្រកួតប្រមាណជិត១០នាក់ហើយ។ ការ ប្រកួតចុង ក្រោយនេះ ផល្លា បានផ្តួល សុខ វាសនា អ្នកប្រដាល់ក្លឹបឃ្លាំងមឿងឲ្យសន្លប់ ក្នុងទឹក ទី៣ ។
អ្នកប្រដាល់ថៃ Keang Dea Lek មានកម្លាំងសម្រុកជង្គង់ និងកែងល្អជាង ចំរើន ។ សម្រាប់ ចំរើន ចិត្តមិនសូវជាធំ ទេតែគេជាអ្នកប្រដាល់មួយរូបដែលមិនចូល ចិត្តវាយ របៀបប្រថុយប្រថានឡើយ ហើយការវាយចេញរបស់គេភាគ ច្រើនចំគោលដៅបានល្អ ។
តាមពិត ចំរើន ធ្វេសប្រហែសពីវិធីការពារខ្លួនបន្តិចតែកណ្ដាប់ដៃ ស្នៀតជើង និងជង្គង់ របស់គេចេញធ្ងន់ៗណាស់ឯកម្លាំងរបស់គេអាចតស៊ូបាន ៥ទឹកដោយគ្មាន បញ្ហា ។ ការប្រកួតនេះ អ៊ុំ ចំរើន មានភាគ រយក្នុងវាយ ការទទួលបានជ័យជំនះច្រើនជាង Keang Dea Lek ៕
អ្នកប្រដាល់ អ៊ុំ ចំរើន(ស្តាំ)និង អ្នកប្រដាល់ថៃ Keang Dea Lek

Post a Comment