អ្នកប្រដាល់ Manny Pacquiao បានសម្រេចចិត្តសម្រាកពីហ្វឹកហាត់ប្រដាល់ ដើម្បីត្រៀមប៉ះ Floyd Mayweather ខ្លះៗ ដោយទៅចូលរួមប្រកួតបាល់បោះរវាងក្រុម Kia Carnival និង Talk ‘N Text វិញ។ អ្នកប្រដាល់វ័យ៣៦ឆ្នាំរូបនេះ ក៏បានរួមចំណែកដ៏សំខាន់ ដែលជួយឲ្យក្រុម Kia យកឈ្នះក្រុមខ្លាំងរបស់ប្រទេសហ្វីលីពីន Talk ដោយលទ្ធផល ១០៦-១០៣ នៅក្នុងទីក្រុងម៉ានីលផងដែរ។
Pacquiao ដែលមានកម្ពស់ត្រឹមតែ ១.៦៩ម៉ែត្រនោះ គឺមើលទៅដូចមនុស្ស និងយក្ស បើធៀបទៅនឹងកីឡាកររបស់ក្រុម Talk ប៉ុន្តែទោះយ៉ាងណា កីឡាករទាំងនោះក៏នៅតែមិនអាចបញ្ឈប់ការព្យាយាមរកគ្រាប់បាល់បញ្ចូលកន្រ្ដកទីរបស់អ្នកប្រដាល់តូចល្អិតរូបនេះបាន។
អ្នកប្រដាល់ជើងខ្លាំងរបស់ហ្វីលីពីនរូបនេះ នឹងត្រៀមប៉ះក្រុមបាល់បោះ Blackwater Elite មួយប្រកួតទៀត នៅថ្ងៃសៅរ៍ មុននឹងឡើងយន្តហោះទៅកាន់រដ្ឋ Los Angeles ដើម្បីហ្វឹកហាត់ប្រដាល់ជាបន្តទៀត មុនពេលឡើងសង្វៀនប្រដាល់ប៉ះ Mayweather នៅថ្ងៃទី២ ខែឧសភាខាងមុខ៕

Post a Comment