អ្នកលេងឆ្លងដែនមកពីប្រទេសថៃកីឡាករ Pirabkao ដែលជាបេក្ខភាព ១រូប ត្រូវប្រកួតដណ្ដើមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ នៅលើសង្វៀនបាយ័ន ជាមួយកីឡាករ លំដាប់ កំពូលកម្ពុជា-ថៃ៧រូបផ្សេងទៀត នាខែមីនាខាងមុខពេល នេះត្រូវបានអ្នករៀបចំកម្មវិធី គ្រោងនឹងផ្លាស់ប្ដូរចេញវិញហើយ បន្ទាប់ពីគេសន្លប់ផ្ទួនៗគ្នា ក្រោម ថ្វី ដៃកីឡាករកម្ពុជា កាលពីពេលថ្មីៗនេះ ។
នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៥ខាងមុខនេះ សង្វៀនទូរទស្សន៍បាយ័ន បានសហការជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីរៀបចំព្រឹត្តិការណ៍ ប្រដាល់អន្ដរ ជាតិ កម្ពុជា-ថៃ ដណ្ដើមប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារផងដែរ ដោយមានការចូល រួមពីកីឡាករលំដាប់កំពូលកម្ពុជា៤រូប និងកីឡាករថៃ៤រូប។ ហើយតាមគម្រោង កីឡាករ Pirabkao ក៏ជាបេក្ខភាព១ រូបក្នុងចំណោមកីឡាករថៃ ទាំង៤រូបនោះដែរ ដើម្បីធ្វើការប្រកួតជម្រុះជាមួយ កីឡាករកម្ពុជា ឆ្ពោះទៅដណ្ដើមប្រាក រង្វាន់ នៅវគ្គផ្ដាច់ព្រ័ត្រ ។ ប៉ុន្ដែមុននឹងការប្រកួតផ្លូវការចូលមកដល់ គណៈកម្មការក៏បានរៀបចំឲ្យកីឡាករថៃ៤រូបនោះមកធ្វើការប្រកួតសាកល្បង ក្បាច់គុននៅលើទឹកដីកម្ពុជា។ ជាលទ្ធផល២ប្រកួតរបស់កីឡាករ Pirabkao គឺបរាជ័យទាំង២ ដោយសន្លប់ក្រោមផ្លែ ជង្គង់កីឡាករ អ៊ុង វីរៈ និងកីឡាករ ឡៅ ស៊ីណាត ត្រឹមទឹកទី៣ដូចគ្នា។ ការបរាជ័យយ៉ាងអាម៉ាស់នេះ បានធ្វើឲ្យលោក នាង ស៊ីវុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនបាយ័ន កើតនូវគំនិត ចង់ផ្លាស់ប្ដូរកីឡាករ Pirabkao នេះចេញ ហើយរកកីឡាករថៃផ្សេងមកជំនួសវិញ ព្រោះលោកយល់ឃើញថា Pirabkao គ្មានសមត្ថភាពក្នុងការប្រកួតដណ្ដើម ប្រាក់រង្វាន់១ម៉ឺនដុល្លារនោះទេ។ ដូច្នេះលោកក៏បានសុំការ គាំទ្រពីទស្សនិកជន នៅលើប្រព័ន្ធសង្គម Facebook ដើម្បីធ្វើការផ្លាស់ប្ដូរ ហើយជាការឆ្លើយតបអ្នកស្នេហាវិស័យ កីឡាប្រដាល់ជាតិ ក៏បាន គាំទ្រឲ្យអ្នករៀបចំកម្មវិធីរូបនេះធ្វើការផ្លាស់ប្ដូរដូចគ្នាផងដែរ ។
ចាំមើលតើលោក នាង ស៊ីវុត្ថា នឹងជ្រើសរើសកីឡាករថៃរូបណាមកជំនួសកៅអីកីឡាករ Pirabkao ដើម្បីធ្វើការប្រកួត ជម្រុះនិងធ្វើដំណើរឆ្ពោះទៅដណ្ដើម ប្រាក់ រង្វាន់ ១ម៉ឺនដុល្លារនោះ? ចំពោះកីឡាករកម្ពុជាដែលត្រៀមខ្លួនត្រូវធ្វើការប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់លក្ខណៈអន្ដរជាតិនេះរួមមានកីឡាករ វង្ស ណយ, ឡុង សុភី, កែវ រំចង់ និងកីឡាករ ម៉ឺន សុភា។ រីឯកីឡាករថៃ៣រូបផ្សេងទៀតគឺមានកីឡាករ Singha Thornnoy ទើបប្រកួតចាញ់ពិន្ទុកីឡាករ វង្ស ណយ កាលពី ថ្ងៃទី២២ កុម្ភៈម្សិលមិញ កីឡាករ Rareung និងកីឡាករ Tilek ៕

Post a Comment