GuidePedia

0
កីឡាករ​ចំណូល​ថ្មី Juan Cuadrado ​របស់​ក្រុម Chelsea ​បាន​ស្នើ​តារា​ម៉ូដែល​​​ Carla Howe ​​របស់​ទស្សនាវដ្ដី Play Boy មក​បង្រៀន​ភាសា​អង់គ្លេស​ឱ្យ​រូប​គេ​ផ្ទាល់​តែ​ម្ដង។


Cuadrado ​ដែល​ទើប​តែ​ផ្លាស់​ពី​ Fiorentina ​មក​ Chelsea ​ក្នុង​តម្លៃ​ខ្លួន ២៦,៨​លាន​ផោន​នេះ​មិន​សូវ​ពូកែ​ភាសា​អង់គ្លេស​នោះ​ទេ ពោល​គឺ​រូប​គេ​អាច​និយាយ​បាន​តែ​ភាសា​អេស្ប៉ាញ​ប៉ុណ្ណោះ ដូច្នេះ​មាន​តែ​ឱ្យ​ស្រី​ស្អាត​ Howe ​ប៉ុណ្ណោះ ​ដែល​អាច​និយាយ​បាន​ទាំង​ភាសា​អេស្ប៉ាញ ​និង​អង់គ្លេស ​​ដែល​​អាច​មក​​បង្រៀន​បាន។ Howe ​កាល​ពី​មុន​ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​កីឡាករ Patrice Enra ​និង​ Luke Shaw ​ប៉ុន្តែ​​​ការ​មក​​​បង្រៀន​ Cuadrado ​នេះ​ អាច​បញ្ជាក់​បាន​ថា​រូប​នាង​ប្រហែល​ជា​ចង់​បញ្ចប់​ចិត្ត​ស្រលាញ់​ទៅ​លើ​២​នាក់​នោះ​ទៅ​ហើយ។

ខាង​ក្រោម​នេះ​ជា​រូប​ភាព​របស់ Carla Howe ៖

Post a Comment

 
Top