GuidePedia

0
ក្រោមការផ្ដួចផ្ដើមគំនិត របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មន្ដ្រី NOCC ទាំងអស់ នឹងមូលមតិគ្នា បង្កើតព្រឹត្តិការណ៍ ប្រកួតកីឡាវាយសី មិនអាជីពមួយ ដែលបានប្រសិទ្ធនាមថា ពានរង្វាន់វាយសី NOCC ។


លោក កាំង សុធា មន្ដ្រីព័ត៌មាន នៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា នេះគឺជាលើកទី១ ហើយ ដែលមន្ដ្រីអូឡាំពិកកម្ពុជា ឯកភាពគ្នាបង្កើត ព្រឹត្តិការណ៍នេះឡើង ដោយទទួលបានការ ជ្រោមជ្រែង ពីសំណាក់លោក វ៉ាត់ ចំរើន ។

លោកបន្ដថា ព្រឹត្តិការណ៍លើកដំបូងនេះ កីឡាករដែលចូលរួម ភាគច្រើនគឺជាបុគ្គលិកផ្ទាល់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយខ្លះទៀតគឺមកពីស្ថាប័ន យោធា ស្ថាប័ន មេធាវី និងក្រុមហ៊ុនឯកជន មួយចំនួនផងដែរ ។ ចំពោះលក្ខខណ្ឌប្រកួត គណៈកម្មការបច្ចេកទេស បានបែងចែកជា ២ពូល ក្នុងនោះពូលA មានគ្នា ៨នាក់( ៤គូ) និងពូលB មានគ្នា ៦នាក់( ៣គូ)ដែលត្រូវប្រកួតតាមរូបមន្ដវិលជុំដោយអ្នក ដណ្ដើមបានលេខ១និងលេខ២ក្នុងពូលនីមួយៗនឹងមានឱកាសឡើង ទៅប្រកួតវគ្គបន្ដ ។


លោក កាំង សុធា បានបញ្ជាក់ថា «គោលបំណាង នៃការបង្កើតព្រឹត្តិការណ៍ ប្រកួតកីឡាវាយសី មិនអាជីពពានរង្វាន់ NOCC នេះឡើងគឺដើម្បីបំផុសសកម្មភាព
វិស័យ កីឡានិងរួម ចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយសី ឲ្យកាន់តែរីកចម្រើន ។ លើកពីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យមន្ដ្រី NOCC បានចូលរួមលេងកីឡាក្រោយ
ពីបំពេញការងារ ដើម្បីទទួលបានសុខភាពល្អ និងរឹតចំណងសាមគ្គីភាព ឲ្យកាន់តែរឹងមាំ បន្ថែមទៀត» ៕

Post a Comment

 
Top