កីឡាករជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ Marco Reus បានបន្តកិច្ចសន្យារយៈពេលវែងបន្ថែមទៀត ជាមួយនឹងក្លិប Borussia Dortmund រហូតដល់ខែមិថុនា ឆ្នាំ២០១៩។
ខ្សែបម្រើប្រយុទ្ធវ័យ២៥ឆ្នាំ ធ្លាប់ទាក់ទងនឹងការផ្ទេរចេញទៅកាន់ក្លិបជាច្រើនដូចជា Bayern Munich, Real Madrid, Arsenal, Chelsea, Man Utd, Man City និង Liverpool។
នាយកប្រតិបត្តិក្លិប Dortmund លោក Hans-Joachim Watzke បាននិយាយថា៖ «យើងមិនអាចឲ្យពាក្យចចាមអារ៉ាមនៅតែបន្តទេ។ យើងតែងតែឃើញឱកាសល្អ ដែលកីឡាករល្អៗរបស់យើងរីករាយនៅបន្តជាមួយ Dortmund»។
នាយកប្រតិបត្តិក្លិប Dortmund លោក Hans-Joachim Watzke បាននិយាយថា៖ «យើងមិនអាចឲ្យពាក្យចចាមអារ៉ាមនៅតែបន្តទេ។ យើងតែងតែឃើញឱកាសល្អ ដែលកីឡាករល្អៗរបស់យើងរីករាយនៅបន្តជាមួយ Dortmund»។
Reus បានផ្ទេរពីក្រុម Borussia Monchengladbach មកកាន់ Dortmund កាលពីឆ្នាំ២០១២ ហើយកិច្ចសន្យាចាស់របស់គេ នៅសល់រយៈពេល២ឆ្នាំទៀត។
តារាឆ្នើមរបស់ Dortmund បាននិយាយថា៖ «ខ្ញុំរីករាយខ្លាំងណាស់ សម្រាប់ការសម្រេចចិត្ត នៅបន្តជាមួយ Borussia Dortmund។ Dortmund គឺជាទឹកដីកំណើតរបស់ខ្ញុំ ហើយ Borussia គឺជាក្លិបរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងមានភាពជោគជ័យនៅថ្ងៃអនាគតជាមួយនឹងក្រុមយើង និងអ្នកគាំទ្រដ៏អស្ចារ្យរបស់យើង។ ប៉ុន្តែយើងនៅមានរឿងច្រើនទៀតត្រូវធ្វើបន្ត ដូច្នេះខ្ញុំត្រូវតែធ្វើឲ្យបានល្អ»។
Reus ស៊ុតឲ្យក្រុម Dortmund បាន៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន១០ប្រកួត នៅក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ នារដូវកាលនេះ៕
Post a Comment