ការប្រកួតក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League បានត្រឡប់មកវិញហើយ។ ក្រុមជើងឯករបស់អង់គ្លេស Manchester City នឹងត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអេស្ប៉ាញ FC Barcelona ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១ នៅកីឡដ្ឋាន Etihad នាវេលាម៉ោង ២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ចាំមើលថា ក្រុមមេឃខៀវ អាចសងសឹកក្រុមអ្នកមានបុណ្យបានឬយ៉ាងណា ខណៈកាលពីឆ្នាំមុន ក្នុងវគ្គនេះដូចគ្នាក្រុម Barca បានបំបាក់ Man City ទាំង២ជើង ដោយលទ្ធផលសរុប ៤-១។
សម្ដីអ្នកចាត់ការទាំង២៖
លោក Manuel Pellegrini ដែលជាអ្នកចាត់ការក្រុមម្ចាស់ផ្ទះ Man City បានលើកឡើងមុនការប្រកួតយប់នេះថា ក្រុមរបស់លោកសង្ឃឹមទទួលបានលទ្ធផលល្អជាងឆ្នាំមុន។ លោកបានបន្ថែមថា៖ “យើងមិនអាចចាប់អារម្មណ៍តែ Lionel Messi នោះទេ ព្រោះពួកគេនៅមាន Luis Suárez, Neymar, Iniesta និងកីឡាករល្អៗជាច្រើនផ្សេងទៀត”។
រីឯលោក Luis Enrique ដែលជាអ្នកចាត់ការក្រុមភ្ញៀវអ្នកមានបុណ្យវិញ បាននិយាយកាលពីម្សិលមិញនៅក្នុងកីឡដ្ឋាន Etihad ថា៖ “នៅក្នុងប្រទេសមួយ ដូចជាអង់គ្លេសនេះ វប្បធម៌បាល់ទាត់របស់គេ គឺការផ្ដល់កម្លាំងចិត្តខ្លាំងទៅដល់កីឡាករ។ ការប្រកួតប៉ះក្រុមខ្លាំង ដែលជាក្រុមសង្ឃឹមថានឹងឈ្នះពានរង្វាន់ដូចនេះ គឺយើងត្រូវការជ័យជម្នះដូចគ្នា”។
ជើងកីឡាករ៖
សម្រាប់ក្រុមម្ចាស់ផ្ទះ Man City ខ្សែបម្រើ James Milner អាចនឹងត្រឡប់មកលេងបានវិញ បន្ទាប់ពីខកខានប្រកួតកាលពីចុងសប្ដាហ៍ ដោយសាររបួស។ ខ្សែប្រយុទ្ធចំណូលថ្មី Wilfred Bony ក៏អាចចូលលេងបានដែរ ខណៈដែល Touré Yaya នឹងត្រូវអវត្តមាន ព្រោះជាប់ពិន័យ។ ដូច្នេះ១១ដំបូងក្រុមមេឃខៀវអាចជា៖ Hart; Zabaleta, Mangala, Kompany, Clichy; Fernandinho, Fernando; Nasri, Silva, Milner និង Aguero។
ចំណែកឯក្រុមភ្ញៀវ Barca វិញ មានកីឡាកររបួសតែ២នាក់ប៉ុណ្ណោះ គឺខ្សែការពារ Douglas និង Thomas Vermaelen។ ដូច្នេះក្រុមអ្នកមានបុណ្យពេញជើងល្អណាស់ ហើយកីឡាករ១១នាក់ដំបូងអាចជា៖ Bravo; Alba, Mascherano, Piqué, Alves; Iniesta, Busquets, Rakitić; Neymar, Messi និង Suárez។
ប្រវត្តិជួបគ្នា៖
នេះជាលើកទី២ហើយ សម្រាប់ក្រុម Manchester City និង Barcelona ដែលជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប។ កាលពីរដូវកាលមុន ក្នុងវគ្គនេះដែរ ក្រុមអេស្ប៉ាញមួយនេះ បានបំបាក់ក្រុមរបស់លោក Manuel Pellegrini ទាំង២ជើងដោយលទ្ធផល ៤-១ ខណៈដែល Barca ឈ្នះ ២-០ នៅកីឡដ្ឋាន Etihad។
រីឯកាលពីឆ្នាំ២០០៩ ក្រុមទាំង២នេះ ធ្លាប់ជួបគ្នាម្ដងក្នុងការប្រកួតមិត្តភាព ដោយ Barca ចាញ់ Man City ១-០។
៥ប្រកួតចុងក្រោយ របស់ក្រុមទាំង២គឺ៖
Post a Comment