GuidePedia

0
តារា​បាល់ទាត់​របស់​ក្លិប​យក្ស​អេស្ប៉ាញ ​Real Madrid​កីឡាករ Karim Benzema​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​មិនមែន​ជា​តារា​សម្តែង​អ្វី​នោះ​ទេ ហើយ​លោក​មាន​ជំនឿ​យ៉ាង មុតមាំ​ថា ឥរិយាបថ​របស់​លោក​នៅ​ក្នុង​ទីលាន​ប្រកួត​គឺជា​ឫសគល់​តែមួយគត់ ដែល​នាំ​ឲ្យ​គាត់ ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​បែប​ហ្នឹងនៅ​ក្នុង​ចំណោម​ សាធារណជន។


សូម​បញ្ជាក់​ថា តារា​ស៊ូ​ពើ​ស្តា​ដូចជា​អតីត​កីឡាករ David Beckham និង​កីឡាករ Cristiano Ronaldo ត្រូវ​បាន​គេ​ចោទប្រកាន់​ពីមុន​ថា ជា​មនុស្ស​ដែល​ខ្វាយខ្វល់​ខ្លាំង​ពី​រូបភាព​របស់​ខ្លួនឯង ខណៈ​ដែល​ពួកគេ​បាន​អភិវឌ្ឍ​មក​ជា​កីឡាករ​ដែល​រក​ប្រាក់​ចំណូល​កាក់កប​បំផុត​នៅ​ក្នុង​ចំណោម​វិស័យ​កីឡា​ដទៃ​ទៀត ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ។

ទោះ​បី​ជា​យ៉ាងណាក៏ដោយ​ កីឡាករ​ Benzema​និង​ជា​ខ្សែប្រយុទ្ធ​ដ៏​រឹងមាំ​ម្នាក់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឲ្យ​ដឹង​ថា បញ្ហា​ផ្ទាល់ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​បាល់ទាត់​មិនបាន​ធ្វើ​ឲ្យ​គាត់​ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹង​ម្យ៉ាង​គត់​ថា ខ្លួនឯង​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ និង​អស្ចារ្យ​បំផុត ទើប​អាច​ទទួល​បាន​ប្រជាប្រិយភាព​បែបនេះ​។​


កីឡាករ​វ័យ​២៧​ឆ្នាំ​ម្នាក់​នេះ បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​ Surface Magazine ថា លោក​មិនមែន​ជា​តារា​សម្តែង​ហូលីវូដ​អ្វី​នោះ​ទេ ហើយ​លោក​ក៏​មិន​ចូលចិត្ត​សម្លឹង​ដាក់​កាមេរ៉ា​នោះ​ដែរ។ មាន​កីឡាករ​ខ្លះ គេ​ធ្វើ​បែប​នេះ ប៉ុន្តែ​សម្រាប់​រូបលោក​ផ្ទាល់​មិន​ចូលចិត្ត​ឡើយ​មារយាទ​ដែល​គេ​គិតថា ប្រហែលជា​ចង់​ល្បី​ខ្លាំង​ណាស់​ហើយ បានជា​ខំ​រត់​ដាក់​កាមេរ៉ា​ខ្លាំង​បែបនេះ៕

Post a Comment

 
Top