GuidePedia

0
ក្រុមហ៊ុនស៊ីម៉ងត៍ K-Cement បានបើកសង្វៀន ប្រដាល់ដណ្ដើម ខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាម នៅសង្វៀនទូរ ទស្សន៍អាស៊ីអាគ្នេយ៍ SEA-TV រៀងរាល់
រសៀល ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ តទៅដែលត្រូវបានរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ SEA-TV ផ្ទាល់ សហការជាមួយ សហព័ន្ធកីឡាប្រដាល់កម្ពុជា ។


ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ម៉ិល កាដូ អគ្គនាយករងកីឡាក្រសួងអប់រំកាយ និងកីឡា បានឲ្យដឹងថាជាមួយ នឹងការ មាន សង្វៀនកាន់តែច្រើន បែបនេះ សូមអ្នកប្រដាល់ទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ ដើម្បីទទួលបានឱកាស ប្រកួតកាន់តែច្រើន ។

កីឡាករថ្មីៗត្រូវខិតខំហ្វឹក ហាត់ និងប្រកួតឲ្យអស់ពី សមត្ថភាពក្នុងការទទួលបាន ទំនុកចិត្តពីសហព័ន្ធ និងខាងទូរទស្សន៍ ពិសេសអ្នក ឧបត្ថម្ភតែម្ដង ខណៈដែលលោក តែម ម៉ឺនប្រធាន សហព័ន្ធ កីឡាប្រដាល់កម្ពុជា បានអះអាងថា ស្របពេលដែល សង្វៀនប្រដាល់ មានកាន់តែច្រើនបែបនេះ ការបណ្ដុះ បណ្ដាល អ្នកប្រដាល់មន្ត្រីបច្ចេកទេស ក៏ត្រូវដើរ ទន្ទឹមគ្នាដែរ ។

ជាមួយគ្នានោះដែរលោក គិត គឹមអ៊ន ប្រធានផ្នែកលក់ K-Cement បានឲ្យដឹងថា ដើមឡើយ SEA-TV ធ្លាប់បានបង្កើតកម្មវិធី កំពូលអ្នកប្រដាល់ជើងឯក K-Cement ម្តងរួចមកហើយ ដោយទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ទស្សនិកជន ។

ហើយការនាំ កម្មវិធីកំពូលអ្នកប្រដាល់ ជើងឯកនេះមកស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ គឺដោយសារយើងចង់ចែក រំលែកដល់អ្នកស្នេហា និងគាំទ្រកីឡា ប្រដាល់នៅ ស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ នូវឱកាសក្នុងការទស្សនា ការប្រកួតពិសេសៗ ដែលយើងរៀបចំឡើង ។



លោកបានបន្តថា លើសពីនេះទៅទៀត ក្រុមហ៊ុន K-Cement មានសេចក្តីសោមនស្សរីករាយ និងចង់ឃើញកម្ពុជា អភិវឌ្ឍន៍ឈានទៅមុខ ដោយភាពរឹងមាំ ជាមួយនឹង សមិទ្ធិផលថ្មីៗ ជាទីមោទនភាពជាតិ ដោយបន្តរក្សា អត្តសញ្ញាណជាតិ គង់វង្សយូរអង្វែង ។ ដូច្នេះហើយក្រុមហ៊ុន K-Cement រីករាយនឹងចូលរូម ឧបត្ថម្ភធំក្នុងកម្មវិធីនេះដើម្បីស្វែងរកកំពូល ជើងឯកអ្នកប្រដាល់ K-Cement ដើម្បីផ្សព្វផ្សាយមរតកសិល្បៈគុនខ្មែរឲ្យកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ ៕

Post a Comment

 
Top