GuidePedia

0
កីឡាករខ្សែបម្រើឆ្នើមរបស់ហង្សក្រហម Liverpool, Steven Gerrard នឹងមិនអាចនឹងមិនអាចជួយ ក្រុមបានទេដោយសារតែបញ្ហា របួសហើមសរសៃពួរជើង រហូតថ្នាក់ Scan កាលពីយប់មិញនេះដែលបង្ហាញក្តីកង្វល់ជា ខ្លាំងនៅជំនួបរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះទល់នឹងក្រុមម្ចាស់ផ្ទះ Crystal Palace ។


គួរបញ្ជាក់ដែរថា ប្រធានក្រុមហង្សមួយនេះបានទទួលរងរបួស ជាទម្ងន់នៅអំឡុងប្រកួតឈ្នះ ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ៣-២ នាទីចុងម៉ោងអាចនឹងអវត្តមានប្រហែល៣សប្តាហ៍ឯណោះបន្ទាប់ពីធ្វើការ Scan រួចរាល់ មុនពេលជំនួបជំនួបដ៏សំខាន់ទល់នឹងក្រុមដែលរឹងមាំក្នុងទឹកដី Crystal ក្នុងជុំទី៥នៃពានរង្វាន់លំដាប់ទី២អង់គ្លេស FA Cup នារាត្រីម៉ោង ០០:៣០នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ។

ក្នុងថ្ងៃជ័យជំនះជាមួយគ្នានោះដែរក្រៅពី កីឡាករអង់គ្លេស វ័យ៣៤ឆ្នាំរូបនេះរងរបួស រួមមានមិត្តរួមក្រុមខ្សែបម្រើដូចគ្នា Lucas Leiva ក៏បានទទួលរងរបួសគ្រលៀនផងដែរដែលមិនអាចចូលជួបក្រុមបានក្នុងជំនួបសំខាន់ផ្សេងទៀតទល់នឹង ក្រុម Besiktas របស់តួគីនៅវគ្គ៣២ក្រុមនៃ Europa League និងក្រុម Southapton ហើយនឹងក្រុមការពារតំណែង ជើងឯកនៅ Premier League ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក Brendan Rodgers គ្រូបង្វឹក Liverpool ថ្លែង ប្រាប់គេហទំព័រ BBC ។

Rodgers ដែលបានដឹកនាំ Liverpool រងជើងឯក Premier League ឆ្នាំទៅនេះបានបន្ថែមទៀតថា “យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling ក៏បានកំពុងតែមានបញ្ហាប្រអប់ជើងក្នុងថ្ងៃជាមួយគ្នានោះដែរ តែវាតិចតួចទេ ហើយយើងក៏កំពុងតែរង់ចាំចម្លើយចុងក្រោយផងដែរថាតើថ្ងៃសៅរ៍នេះគាត់បានលេងបានអត់” ។


Liverpool បានចាប់ផ្តើមនៅរដូវកាលថ្មី ឆ្នាំ២០១៤-២០១៥ នេះដ៏ត្រដាបត្រដួសបំផុតផងដែរ ហើយក៏ជាក្រុមដែល បានជ្រុះចេញពីក្របខណ្ឌធំ UEFA Champions League មុនគេ ហើយបានដឹងកំពុងឈរនៅលេខរៀងទី៧បណ្តោះ អាសន្ននៃ Premier League ក្នុងសប្តាហ៍ទី២៥ដោយមានត្រឹមតែ៤២ពិន្ទុ ប៉ុណ្ណោះបន្តមិនឈ្នះពានអ្វីទាំងអស់នារដូវ កាលនេះទៀត ៕

Post a Comment

 
Top