GuidePedia

0
Cristiano Ronaldo មិន​មាន​ឈ្មោះ​ស៊ុត​បញ្ចូល​ទី​នោះ​ទេ ពេល Real Madrid បាន​ឈ្នះ Deportivo La Coruna ២-០ នៅ La Liga យប់​មិញ​ ប៉ុន្តែ​ម្ចាស់​ពាន​ FIFA Ballon d’Or រូប​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ក្បាច់​ញាក់​បាល់​​ចូល​ប្រឡោះ​ជើង​គូ​ប្រកួត។


នៅ​ក្នុង​​នាទី​៤២​នៃ​ការ​ប្រកួត​នោះ Ronaldo បាន​បណ្ដើរ​បាល់​ពី​ផ្នែក​ខាង​ឆ្វេង​ រួច​ញាក់​ចូល​ប្រឡោះ​ជើង​កីឡាករ​​ Manuel Pablo របស់ Deportivo ធ្វើ​ឲ្យ​ខ្សែ​ការពារ​ចាស់​វស្សា​​វ័យ​៣៩ឆ្នាំ​​​ដាច់​ចង្កេះ រហូត​លុត​ជង្គង់។

ងាក​មក​មើល​ការ​ប្រកួត​វិញ ២គ្រាប់​របស់​ក្រុម​លោក Carlo Ancelotti យប់​មិញ​នេះ ធ្វើ​បាន​ដោយ Isco នៅ​នាទី​២៣ និង Karim Benzema នៅ​នាទី​៧៣។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ Real នៅ​តែ​បន្ត​នាំ​មុខ​កំពូល​តារាង ដោយ​លើស​ក្រុម​លេខ​២ Barcelona ចំនួន​៤ពិន្ទុ ប៉ុន្តែ Barca នៅ​មួយ​ប្រកួត​ក្នុង​ដៃ ដែល​ត្រូវ​ប៉ះ Levante នា​ម៉ោង​១១យប់​នេះ៕​​​


Post a Comment

 
Top