Bremen ម្ចាស់ផ្ទះបើកទ្វារទទួលភ្ញៀវ Leverkusen 2-1 នៅក្នុងដីជាជ័យជំនះជាប់គ្នា 3 ប្រកួតក្នុងឆ្នាំ 2015 នៃក្របខណ្ឌ័ Bundisliga អាឡឺម៉ង់ ថ្ងៃទី 8 កុម្ភះកន្លងមកនេះ។
ចាប់ផ្តើមការប្រកួតត្រឹមតែពីរនាទីប៉ុណ្ណោះម្ចាស់ផ្ទះបានស៊ុតចេញពីស្លាបឆ្វេងនាំមុខ1-0ដោយកីឡាករDavie Selke ។ចូលមកដល់នាទី29ម្ចាស់ផ្ទះបានស្រែកហូម្តងទៀតនៅពេលដែលកីឡាករ Zlatko Junuzovic ស៊ុត Free Kick ជើងឆ្វេងយ៉ាងអស្ចារ្យរយះចម្ងាយ18ម៉ែត្រ។
មុននឹងចប់តង់ទីមួយ2នាទីLeverkusen បានស៊ុតបំបែកពងមាន់បានសំរេចដោយ
K. Bellarabi បណ្តើរចេញពីស្លាបឆ្វេងទៅហើយបោះចូលទៅតំបន់គ្រោះថ្នាក់
Julian Brandt រត់មកទទួលបាល់ហើយបញ្ជូនតទៅអោយ Gonzalo Castro ចាប់មួយចង្វាក់ហើយស៊ុតពីចម្ងាយទៅត្រូវបង្គោលទីបាល់ឡងមកត្រូវWendell ស៊ុតបន្ថែមចំអ្នកចាំទី Raphael Wolf ទះបាល់ចេញតែសំណាងល្អកីឡាករ Hakan Calhanoglu រត់មកលោតតែតបន្ថែមទៀត ចប់តង់ទីមួយលទ្ធផល2-1។
លុះចូលមកដល់តង់ទីពីរក្រុមទាំងក៏មិនអាចធ្វើអ្វីគ្នាបាន ចប់តង់ទីពីរលទ្ធផលនៅដដែល។
លទ្ធផលជាផ្លូវការ Bremen 2-1 Leverkusen៕
លទ្ធផលបាល់ប្រកួត Bundes Laga ជុំទី 20
Post a Comment